​ដើម្បី​ដឹង​ចំពោះ​ ​ដើម្បី​ត្រាស់​ដឹង​ព្រម​ ​ដើម្បី​ព្រះ​និព្វាន​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​
 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​១០​ ​នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​មិនទាន់​កើត​ ​ហើយ​កើតឡើង​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​ ​ធម៌​ ​១០​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ត្រូវ​ ​១​។​បេ​។​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១០​ ​នេះឯង​ ​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​មិនទាន់​កើត​ ​ហើយ​កើតឡើង​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​
 [​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​១០​ ​នេះ​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​ ​ធម៌​ ​១០​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​សេចក្តី​យល់​ត្រូវ​ ​១​។​បេ​។​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១០​ ​នេះឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ក្រៅអំពី​វិន័យ​របស់​ព្រះ​សុគត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់