គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌គួរដុតកំដៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនគួរដុតកំដៅ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនគួរដុតកំដៅ។
[៤២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈផង នូវធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។