​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មានផល​ជា​ទុក្ខ​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ខុស​ ​១​។​បេ​។​ ​ការ​រួច​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​មានផល​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មានផល​ជា​សុខ​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ត្រូវ​ ​១​។​បេ​។​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​មានផល​ជា​សុខ​។​

​ចប់​ ​សាធុ​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ៧៤ | បន្ទាប់