​ចតុ​ត្ថ​បណ្ណា​សក​
​បុគ្គល​វគ្គ​ ​ទី១​


 [​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​ពុំគួរ​សេពគប់​ទេ​។​ ​ប្រកបដោយ​ធម៌​ទាំង​ ​១០​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​យល់​ខុស​ ​១​ ​មានតម្រិះ​ខុស​ ​១​ ​មានសំដី​ខុស​ ​១​ ​មានការ​ងារ​ខុស​ ​១​ ​មានការ​ចិញ្ចឹមជីវិត​ខុស​ ​១​ ​មាន​ព្យាយាម​ខុស​ ​១​ ​មានស្មារតី​ខុស​ ​១​ ​មានការ​ដំ​កល់​ចិត្ត​មាំ​ខុស​ ​១​ ​មានការ​ដឹង​ខុស​ ​១​ ​មានការ​រួច​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ទាំង​ ​១០​ ​នេះឯង​ ​ពុំគួរ​សេពគប់​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​ទើប​គួរ​សេពគប់​។​ ​ប្រកបដោយ​ធម៌​ ​១០​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​យល់​ត្រូវ​ ​១​ ​មានតម្រិះ​ត្រូវ​ ​១​ ​មានសំដី​ត្រូវ​ ​១​ ​មានការ​ងារ​ត្រូវ​ ​១​ ​មានការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​មាន​ព្យាយាម​ត្រូវ​ ​១​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់