​ជា​ណុស្សោ​ណិ​វគ្គ​ ​ទី២​


 ​[​៥៦​]​ ​សម័យ​នោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​ជា​ណុស្សោ​ណិ​ ​កក់ក្បាល​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ហើយ​ស្លៀក​នូវ​គូ​សំពត់​សម្បកឈើ​ដ៏​ថ្មី​ ​កាន់​ស្បូវ​ស្រស់​ ​១​ ​ក្តាប់​ ​ឈរ​នៅក្នុង​ទីសម​គួរ​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​បានឃើញ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​កក់ក្បាល​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ហើយ​ស្លៀក​នូវ​គូ​សំពត់​សម្បកឈើ​ដ៏​ថ្មី​ ​កាន់​ស្បូវ​ស្រស់​មួយ​ក្តាប់​ ​ឈរ​នៅក្នុង​ទីសម​គួរ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ទ្រង់​ត្រាស់​នឹង​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ហេតុ​ដូចម្តេច​ហ្ន៎​ ​បាន​ជា​អ្នក​កក់ក្បាល​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ហើយ​ស្លៀក​នូវ​គូ​សំពត់​សម្បកឈើ​ដ៏​ថ្មី​ ​កាន់​យក​ស្បូវ​ស្រស់​មួយ​ក្តាប់​ ​ឈរ​នៅក្នុង​ទីសម​គួរ​ ​ចុះ​ការងារ​ ​ដូចម្តេច​ ​របស់​ត្រកូល​ព្រាហ្មណ៍​ក្នុងថ្ងៃនេះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ថ្ងៃនេះ​ ​ទុកជា​ថ្ងៃ​បន្សាត់​បង់​នូវ​បាប​ ​របស់​ត្រកូល​ព្រាហ្មណ៍​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​បន្សាត់​បង់​នូវ​បាប​ ​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​ដូចម្តេច​ទៅ​។​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់