ម្នាលព្រាហ្មណ៍ ការសម្លាប់សត្វ ជាត្រើយខាងអាយ កិរិយាវៀរចាកការសម្លាប់សត្វ ជាត្រើយខាងនាយ។ កិរិយាកាន់យកទ្រព្យដែលគេមិនបានឲ្យ ជាត្រើយខាងអាយ កិរិយាវៀរចាកការកាន់យកទ្រព្យដែលគេមិនបានឲ្យ ជាត្រើយខាងនាយ។ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ជាត្រើយខាងអាយ កិរិយាវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ជាត្រើយខាងនាយ។ ការពោលពាក្យកុហក ជាត្រើយខាងអាយ កិរិយាវៀរចាកការពោលពាក្យកុហក ជាត្រើយខាងនាយ។ សំដីញុះញង់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីញុះញង់ ជាត្រើយខាងនាយ។ សំដីអាក្រក់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីអាក្រក់ ជាត្រើយខាងនាយ។ សំដីរោយរាយឥតប្រយោជន៍ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីរោយរាយឥតប្រយោជន៍ ជាត្រើយខាងនាយ។ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងអាយ ការមិនសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងនាយ។ ការចង់ឲ្យគេវិនាស ជាត្រើយខាងអាយ ការមិនចង់ឲ្យគេវិនាស ជាត្រើយខាងនាយ។ ការយល់ខុស ជាត្រើយខាងអាយ ការយល់ត្រូវ ជាត្រើយខាងនាយ។ ម្នាលព្រាហ្មណ៍ នេះឯងជាត្រើយខាងអាយ នេះជាត្រើយខាងនាយ។