​ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ​ ​ព្រះអង្គ​មានប្រយោជន៍​ ​ដល់​សត្វលោក​ទាំងពួង​ ​ទ្រង់​ជា​អ្នកប្រាជ្ញ​ ​កំពុង​គង់​ចំរើន​ឈាន​ ​ទៀប​គល់ឈើ​នោះ​ ​ព្រះអង្គ​មិន​មាន​ភ័យ​ ​អំពី​ទីណា​មួយ​ ​សេ​ចកី្ត​សង្វេគ​ ​សេ​ចកី្ត​អស្ចារ្យ​ ​និង​ការ​ព្រឺរោម​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​នោះ​ ​(​ដោយ​គិតថា​)​ ​បុគ្គល​ណា​ហ្ន៎​ ​មនុស្ស​ ​ឬ​ទេវតា​ ​ដែល​អាត្មាអញ​ ​ត្រូវ​នមស្ការ​ ​ហើយ​ចិត្ត​ខ្ញុំ​ក៏​ជ្រះថ្លា​ ​ព្រោះ​បានឃើញ​ព្រះសម្ពុទ្ធ​ ​អ្នកនាំ​មក​នូវ​សេ​ចកី្ត​ជ្រះថ្លា​ ​គួរ​ជាទី​ជ្រះថ្លា​ ​ព្រះអង្គ​ចេញ​អំពី​ព្រៃ​ ​គឺ​កិលេស​ ​មកកាន់​ព្រះនិព្វាន​ ​ដែល​មិន​មាន​តណ្ហា​ ​ព្រះសម្ពុទ្ធ​នេះ​ ​មិនមែន​ជា​បុគ្គល​ផ្តេសផ្តាស​ទេ​ ​ព្រះអង្គ​មាន​ឥន្ទ្រិយ​គ្រប់គ្រង​ហើយ​ ​ត្រេកអរ​ក្នុង​ឈាន​ ​មានចិត្ត​មិនបាន​ប្រព្រឹត្តទៅ​ក្នុង​អារម្មណ៍​ខាងក្រៅ​ ​ព្រះអង្គ​ជា​ប្រយោជន៍​ដល់​សត្វលោក​ទាំងពួង​ ​នេះ​ប្រាកដជា​ព្រះពុទ្ធ​ ​ដូចជា​សីហៈ​ ​ដែល​គួរខ្លាច​ដ៏​ពន្លឹក​ ​មិន​គួរ​ហ៊ាន​ចូល​ទៅ​រក​អាស្រ័យ​នៅក្នុង​គុហា​ ​ព្រះពុទ្ធ​នេះ​ ​បុគ្គល​កម្រ​បាន​ចួប​ប្រទះ​ ​ដូចជា​ផ្កា​ឧទុម្ពរ​ ​(​ដែលគេ​ឃើញ​បាន​ដោយ​ក្រ​)​ ​ព្រះ​តថាគត​នោះ​ ​បាន​ហៅ​ខ្ញុំ​ដោយ​វាចា​ផ្អែមល្ហែម​ថា​ ​ម្នាល​នា​ងរ​ជ្ជុ​មាលា​ ​ហើយ​ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ថា​ ​នាង​ចូរ​ដល់​នូវ​ព្រះ​តថាគត​ជាទី​ពឹង​ចុះ​ ​លុះ​ខ្ញុំ​បាន​ស្តាប់​ព្រះ​វាចា​នោះ​ ​ជា​វាចា​ឥត​ទោស​ ​ប្រកបដោយ​ប្រយោជន៍​ ​ជា​វាចា​ស្អាត​ពីរោះ​ ​ផ្អែមល្ហែម​គួរ​ចង់​ស្តាប់​ ​បន្ទោបង់​នូវ​សេ​ចកី្ត​សោក​ទាំងពួង​ ​(​ហើយ​មានចិត្ត​ជ្រះថ្លា​)​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់