[២៨០] ការសម្លាប់ក្តី ចងក្តី ការបន្លំក្តី បញ្ឆោតក្តី ការប្លន់ក្តី ការកំហែងក្តី មាននៅក្នុងសំណាក់ចោរណា សត្តិគុម្ពៈ រមែងសិក្សាអំពើទាំងនោះក្នុងសំណាក់ចោរនោះ។ សេចក្តីពិតក្តី សុចរិតក្តី ការមិនបៀតបៀនក្តី ការសង្រួមសីលក្តី ការទូន្មានឥន្រ្ទិយក្តី មាននៅក្នុងទីនេះ បពិត្រព្រះភារតៈ ខ្ញុំព្រះអង្គធំឡើងនៅលើចង្កេះនៃពួកឥសីអ្នកឲ្យអាសនៈនិងទឹក។
[២៨១] បពិត្រព្រះរាជា ពិតណាស់ បុគ្គលគប់រកនូវបុគ្គលណា ទោះជាសប្បុរស ឬអសប្បុរស មានសីល ឬឥតសីល រមែងលុះអំណាចបុគ្គលនោះឯង។ បុគ្គលធ្វើនូវបុគ្គលបែបណា ឲ្យជាមិត្រ ចូលទៅគប់រកនូវបុគ្គលបែបណា បុគ្គលនោះ ក៏មានអាការបែបនោះ ឯការនៅរួមក៏ប្រាកដដូច្នោះ។ កូនសិស្សគប់រកនូវអាចារ្យផ្តេសផ្តាស អាចារ្យនោះដែលកូនសិស្សគប់រកហើយ រមែងប្រឡាក់កូនសិស្សដែលមិនប្រឡាក់ (ដោយបាបធម៌) ដូចសរ ដែលជ្រលក់ដោយថ្នាំពិសតែងប្រឡាក់បំពង់សរ។ ព្រោះភ័យអំពីការប្រឡាក់ អ្នកប្រាជ្ញទើបមិនយកបុគ្គលលាមកជាសំឡាញ់ ជនណាខ្ចប់នូវត្រីស្អុយដោយចុងស្បូវភ្លាំង សូម្បីស្បូវភ្លាំងក៏មានក្លិនស្អុយ ផ្សាយចេញ ការគប់រកនូវបុគ្គលពាល (របស់ជននោះ) ក៏យ៉ាងនោះដែរ។