លំដាប់នោះ ទឹកស្ទឹងមានខ្សែដ៏រហ័ស ហូរគួចយកផ្កាសាលព្រឹក្ស ផ្កាស្រល់ និងផ្កាកណ្ណិការ (ដែលខ្ញុំបេះទុក ក្នុងទីទៀបមាត់ច្រាំង) មានទឹកដ៏ពេញដោយមួយរំពេច ទាំងស្ទឹងនោះ ខ្ញុំក៏ឆ្លងបានដោយកម្រក្រៃលែង។ គ្រានោះ យើងទាំងពីរនាក់ក៏ឈរប្របឆ្នេរស្ទឹងម្ខាងម្នាក់ មើលឃើញគ្នាទៅវិញទៅមក ម្តងយំ ម្តងសើច រាត្រីនោះ របស់យើងក៏កន្លងទៅដោយក្រ។ ម្នាលព្រាន កាលបើព្រះអាទិត្យរះឡើង ក្នុងវេលាព្រឹក យើងទាំងពីរនាក់ក៏ឆ្លងស្ទឹងទទេ (ស្ទឹងមិនមានទឹក) ហើយ ឱបរឹតគ្នាទៅវិញទៅមក ម្តងយំ ម្តងសើច។ ម្នាលព្រាន កាលមុន យើងបានព្រាត់ប្រាសគ្នាអស់មួយរាត្រី កន្លងមកចំនួន ៧០០ ខ្វះ ៣ ឆ្នាំ (៦៩៧ឆ្នាំ) ម្នាលភូមិបាល ជីវិត (របស់អ្នក) នេះ ត្រឹមតែមួយរយឆ្នាំ អ្នកណាហ្ន៎ ក្នុងលោកនេះ នៅផ្សេងគ្នាអំពីភរិយាជាទីត្រេកអរបាន។
[២៨៨] (ព្រះរាជា…) នែសំឡាញ់ ចុះអាយុរបស់អ្នកទាំងឡាយ ចំនួនប៉ុន្មាន បើអ្នកដឹង ចូរអ្នកប្រាប់អាយុ (ដល់យើង)
[២៨៨] (ព្រះរាជា…) នែសំឡាញ់ ចុះអាយុរបស់អ្នកទាំងឡាយ ចំនួនប៉ុន្មាន បើអ្នកដឹង ចូរអ្នកប្រាប់អាយុ (ដល់យើង)