ទោះបីអ្នកបានឮ (អំពីអ្នកណាមួយ) ក្តី ចាំតមកអំពីពួកជនចាស់ទុំក្តី សូមអ្នកកុំញញើតប្រាប់សេចក្តីនោះដល់យើង។
[២៨៩] (កិន្នរី…) ម្នាលព្រាន អាយុរបស់យើងមួយពាន់ឆ្នាំ បើមិនមានរោគដ៏អាក្រក់ ក្នុងចន្លោះអាយុទេ ឯសេចក្តីទុក្ខមានប្រមាណតិច សេចក្តីសុខហ្នឹង៝ឯង មានច្រើនក្រៃលែង ពួកយើងមិនប្រាសចាកសេចក្តីត្រេកអរ (ស្រឡាញ់គ្នា) ទាល់តែលះជីវិតទៅ។
[២៩០] (អភិសម្ពុទ្ធគាថា) ព្រះរាជាព្រះនាមភល្លាតិយៈ លុះទ្រង់ព្រះសណ្តាប់ពាក្យរបស់ពួកកិន្នរនេះហើយ ក៏វិលត្រឡប់មក (ព្រះរាជនិវេសន៍) ដោយរំពឹងឃើញថា ជីវិតនេះ មានប្រមាណតិចណាស់ រួចឈប់ត្រាច់ទៅកាន់ទីជាទីសម្លាប់ម្រឹគទៀត ទ្រង់បានបរិច្ចាគទាន ទ្រង់បានប្រើប្រាស់នូវភោគសម្បត្តិ (តាមធម្មតា)។
[២៩១] (ព្រះសាស្តាទ្រង់ឲ្យឱវាទថា) សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យរបស់ពួកកិន្នរនេះហើយ ចូររួសរាយ កុំធ្វើនូវជម្លោះឡើយ កំហុសនៃអំពើរបស់ខ្លួន កុំដុតកំដៅនូវព្រះអង្គ ដូចជារាត្រីមួយរបស់ពួកកិន្នរ ដុតកំដៅនូវកិន្នរទាំងនោះ