​សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​នូវ​ពាក្យ​របស់​ពួក​កិន្នរ​នេះ​ហើយ​ ​ចូរ​រួសរាយ​ ​កុំ​ធ្វើ​នូវ​ការវិវាទ​ឡើយ​ ​កំហុស​នៃ​អំពើ​របស់​ខ្លួន​ ​កុំ​ដុត​កំ​ដៅ​នូវ​ព្រះអង្គ​ ​ដូចជា​រាត្រី​មួយ​របស់​ពួក​កិន្នរ​ ​ដុត​កំ​ដៅ​នូវ​កិន្នរ​ទាំងនោះ​។​
 [​២៩២​]​ ​(​ព្រះនាង​មល្លិកា​ទេវី​ទូល​ថា​)​ ​ខ្ញុំម្ចាស់​មានចិត្ត​ត្រេកអរ​ស្តាប់​ធម្មទេសនា​មាន​ហេ​តុ​ផ្សេង​ៗ​ ​គន្លង​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គ​ប្រកបដោយ​ប្រយោជន៍​ ​ព្រះអង្គ​បញ្ចេញវាចា​បន្ទោបង់​សេចក្តី​ក្រវល់ក្រវាយ​របស់ខ្ញុំ​ម្ចាស់​ ​បពិត្រ​ព្រះ​សមណៈ​ ​ព្រះអង្គ​អ្នកនាំ​សេចក្តី​សុខ​មក​ឲ្យ​ ​សូម​ព្រះអង្គ​គង់​ព្រះជន្ម​នៅ​អស់​កាលយូរ​។​

​ចប់​ ​ភល្លា​តិ​យ​ជាតក​ ​ទី៨​។​


​សោមនស្ស​ជាតក​ ​ទី៩​


 [​២៩៣​]​ ​(​ព្រះបាទ​រេណុ​ត្រាស់​សួរ​ថា​)​ ​នរណា​ប្រហារ​លោក​ ​ជេរ​លោក​ ​ម្តេច​ក៏​លោក​អាក់អន់​ចិត្ត​ ​មិន​ត្រេកអរ​ ​សោកសង្រេង​ម្ល៉េះ​ ​ថ្ងៃនេះ​ ​ចង់​មាតាបិតា​របស់​នរណា​ទួញ​យំ​ ​ថ្ងៃនេះ​ ​ចង់​នរណា​ត្រូវ​គេ​បៀតបៀន​ដេក​លើ​ផែនដី​ ​(​ក៏​លោក​មិន​ត្រូវជា​អុក​ជា​ទុក្ខ​ទេ​)​។​
 [​២៩៤​]​ ​(​កុហក​តាបស​ ​ឆ្លើយ​ថា​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​អាត្មាភាព​ត្រេកអរ​ ​ដោយ​ការបាន​ឃើញ​នូវ​ព្រះអង្គ​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់