បពិត្រព្រះសម្មតិទេព ឯភោគសម្ប័ទទាំងឡាយ ទូលព្រះបង្គំជាខ្ញុំធ្លាប់បរិភោគហើយ ក្នុងទេវលោកឈ្មោះតាវត្តិង្ស ទូលព្រះបង្គំជាខ្ញុំ ជាបុគ្គលធ្លាប់មានពួកស្រីអប្សរចោមរោមហើយ ឯទូលព្រះបង្គំជាខ្ញុំ ស្គាល់ព្រះអង្គថា ជាមនុស្សពាល ដែលត្រូវតែគេដឹកនាំបាន (ទូន្មាន) ទូលព្រះបង្គំជាខ្ញុំមិនត្រូវនៅក្នុងរាជត្រកូលបែបព្រះអង្គទេ។
[៣០៣] (ព្រះរាជា…) នែកូន បើបិតាជាមនុស្សពាល ដែលត្រូវតែគេដឹកនាំ ក៏សូមអ្នកអត់ទោសកំហុសម្តងដល់យើងចុះ ម្នាលសោមនស្ស បើទោសយ៉ាងនេះនឹងមានម្តងទៀត ចូរអ្នកធ្វើតាមមតិចុះ។
[៣០៤] (សោមនស្សកុមារ…) ការងារដែលបុគ្គលមិនបានពិចារណាហើយធ្វើ គំនិតដែលបុគ្គលមិនកំណត់ហើយគិត រមែងមានផលអាក្រក់ ដូចជាការផ្សំថ្នាំខុសដូច្នោះ។ ឯការងារដែលបុគ្គលពិចារណាហើយទើបធ្វើ គំនិតដែលបុគ្គលកំណត់ត្រឹមត្រូវហើយទើបគិត រមែងមានផលដ៏ចំរើន ដូចជាការផ្សំថ្នាំត្រូវដូច្នោះឯង។ គ្រហស្ថអ្នកបរិភោគកាម ខ្ជិល មិនល្អ អ្នកបួសមិនសង្រួម មិនល្អ ព្រះរាជា អ្នកមិនពិចារណាហើយធ្វើ មិនល្អ បណ្ឌិតដែលមានសេចក្តីក្រោធ ការក្រោធនោះ ក៏មិនល្អឡើយ។