ថ្ងៃនេះទូលព្រះបង្គំជាខ្ញុំ បានរួចចាកការសម្លាប់ដោយលំបាក ទូលព្រះបង្គំជាខ្ញុំ មានចិត្តឱនឆ្ពោះទៅក្នុងបព្វជ្ជាតែម្យ៉ាង។
[៣០៥] (ព្រះរាជា…) ម្នាលសុធម្មាទេវី សោមនស្សកុមារជាបុត្ររបស់នាងនេះ នៅក្មេង ជាអ្នកអនុគ្រោះ ថ្ងៃនេះខ្ញុំអង្វរករកុមារនោះពុំបានសោះ ក្រែងតែនាងទើបអង្វរករនូវកុមារនោះបាន។
[៣០៦] (សុធម្មាទេវី…) ហៃបា ចូរអ្នកត្រេកអរក្នុងភិក្ខាចរិយវត្តចុះ ចូរអ្នកពិចារណាធម៌ទាំងឡាយហើយបួសចុះ អ្នកចូរទំលាក់ចោលនូវអាជ្ញាក្នុងពួកសត្វទាំងអស់ចេញ មិនមានអ្នកណានិន្ទាបាន ហើយចូរទៅកាន់ឋានព្រហ្មលោកចុះ។
(ព្រះរាជា…) ម្នាលនាងសុធម្មា នាងនិយាយពាក្យណា (ពាក្យនោះ) ជាអស្ចារ្យក្រៃពេក នាងឈ្មោះថាញ៉ាំងខ្ញុំដែលដល់នូវសេចក្តីទុក្ខ ឲ្យរឹតតែបានទុក្ខឡើង កាលខ្ញុំនិយាយថា ចូរនាងអង្វរករបុត្រ នាងបែរជាញ៉ាំងកុមារឲ្យប្រឹងប្រែងវិញ។
[៣០៧] (សុធម្មាទេវី…) ព្រះអរិយៈទាំងឡាយណា រួចស្រឡះហើយ (ចាករាគាទិក្កិលេស) ជាអ្នកបរិភោគនូវភោជនមិនមានទោស រំលត់ហើយ តែងត្រាច់ទៅកាន់លោកនេះ ខ្ញុំម្ចាស់មិនអាចហាមឃាត់ព្រះរាជកុមារ ដែលកំពុងដើរទៅកាន់ផ្លូវរបស់ព្រះអរិយៈនោះបានទេ។