​[​៣១៨​]​ ​(​អាលម្ពាយ​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ព្រះរាជឱង្ការ​របស់​ព្រះអង្គ​វៀរចាក​ព្រះរាជ​អំណោយ​ក៏បាន​ ​ទូលព្រះបង្គំ​សូម​លែង​នាគ​នោះ​អំពី​ចំណង​ ​នាគ​មាន​កាយ​រួច​ស្រឡះ​ហើយ​ ​ចូរ​ត្រាច់​នៅ​ចុះ​ ​(​នាគ​)​ ​អ្នក​ត្រូវការ​ដោយ​បុណ្យ​ ​ចូរ​រួចពី​ចំណង​ចុះ​។​
 [​៣១៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ចម្បេយ្យ​ក​នាគ​ ​បាន​រួចហើយ​ ​ក្រាបបង្គំទូល​ព្រះរាជា​ថា​ ​បពិត្រ​ព្រះរាជា​ក្នុង​ដែន​កាសី​ ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ ​អ្នក​ញ៉ាំង​ដែន​កាសី​ឲ្យ​ចំរើន​ ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​សូម​ផ្គង​ក្រពុំ​ម្រាមដៃ​ចំពោះ​ព្រះអង្គ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ចង់​បង្ហាញ​នូវ​លំនៅ​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​(​ដល់​ព្រះអង្គ​)​។​
 [​៣២០​]​ ​(​ព្រះរាជា​…​)​ ​មនុស្ស​ស្និទ្ធស្នាល​នឹង​ពួក​អមនុស្ស​ ​ដោយហេតុ​ណា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពោល​នូវ​ហេតុ​នុ៎ះ​ថា​ ​ជា​សេចក្តី​ស្និទ្ធស្នាល​អាក្រក់​ដោយពិត​ ​ប៉ុន្តែ​បើ​អ្នក​អង្វរ​រឿង​នុ៎ះ​នឹង​យើង​ ​ម្នាល​នាគ​ ​យើង​នឹង​ទៅ​មើល​លំនៅ​របស់​អ្នក​។​
 [​៣២១​]​ ​(​នាគរាជ​…​)​ ​បើទុកជា​ខ្យល់​គួច​យក​ភ្នំ​ទៅ​បាន​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ជ្រុះ​ចុះ​មក​លើ​ផែនដី​ ​ទោះ​ស្ទឹង​ទាំងពួង​ហូរ​ច្រាស​បាន​ ​បពិត្រ​ព្រះរាជា​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ក៏​មិន​ពោល​ពាក្យ​កុហក​ទេ​។​ ​ផ្ទៃ​អាកាស​បែកធ្លាយ​ក្តី​ ​សមុទ្រ​រីងស្ងួត​ក្តី​ ​ផែនដី​ជាទី​ទ្រ​សត្វ​ទ្រ​ទ្រព្យ​ ​គប្បី​ខ្មូរ​ ​ទាំង​ភ្នំ​មេ​រុ​ស​ណ្ត​ក​ឡើង​ ​ព្រមទាំង​ឫស​ក្តី​ ​បពិត្រ​ព្រះរាជា​ ​ទូលព្រះបង្គំជាខ្ញុំ​ ​មិន​ពោល​ពាក្យ​កុហក​ទេ​។
ថយ | ទំព័រទី ១១៨ | បន្ទាប់