​[​៣២២​]​ ​(​ព្រះរាជា​…​)​ ​មនុស្ស​ស្និទ្ធស្នាល​នឹង​ពួក​អមនុស្ស​ ​ដោយហេតុ​ណា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពោល​នូវ​ហេតុ​នុ៎ះ​ថា​ ​ជា​សេចក្តី​ស្និទ្ធស្នាល​អាក្រក់​ដោយពិត​ ​ប៉ុន្តែ​បើ​អ្នក​អង្វរ​រឿង​នុ៎ះ​នឹង​យើង​ ​ម្នាល​នាគ​ ​យើង​នឹង​ទៅ​មើល​លំនៅ​របស់​អ្នក​ដែរ​។​
 [​៣២៣​]​ ​ពួក​អ្នក​សោត​ ​ក៏​ជា​សត្វ​មានពិស​ខ្លាំងក្លា​ពន្លឹក​ណាស់​ ​មាន​តេជះ​ច្រើន​ ​ឆាប់​ខឹង​ ​អ្នក​រួច​អំពី​ចំណង​បាន​ ​ព្រោះ​ហេតុ​នៃ​យើង​ ​អ្នក​គួរ​ដឹង​នូវ​ឧបការគុណ​ ​ដែល​យើង​បាន​ធ្វើ​ហើយ​។​
 [​៣២៤​]​ ​(​នាគរាជ​…​)​ ​បុគ្គល​ណា​មិន​ស្គាល់​នូវ​បុគ្គល​មាន​កុសលកម្ម​ធ្វើ​ហើយ​ ​(​ធ្វើបុណ្យ​)​ ​ប្រាកដ​ដូច​ព្រះអង្គ​ ​បុគ្គល​នោះ​ចូរ​ឆេះ​ក្នុង​នរក​ ​មាន​សភាព​គួរ​ស្បើម​ ​កុំ​ឲ្យបាន​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ​បន្តិចបន្តួច​សោះ​ ​ចូរ​ជាប់​នៅក្នុង​ទ្រុង​ ​ដល់​នូវ​សេចក្តី​ស្លាប់​ចុះ​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់