​[​៣២​]​ ​(​ខ្លែង​ញី​និយាយ​នឹង​ខ្លែង​ឈ្មោល​ថា​)​ ​បុគ្គល​គួរ​ធ្វើ​ ​(​នូវ​បុគ្គល​ណាមួយ​)​ ​ឲ្យ​ជា​មិត្រ​ផង​ ​ឲ្យ​ជា​សំឡាញ់​ផង​ ​គួរ​ធ្វើ​ ​(​នូវ​បុគ្គល​ណាមួយ​)​ ​ឲ្យ​ជា​ម្ចាស់​ផង​ ​ដើម្បី​បាន​នូវ​សេចក្តី​សុខ​ ​យើង​ទាំងឡាយ​ ​(​អាច​កំចាត់​បង់​នូវ​ពួក​សត្រូវ​បាន​ ​ដោយ​កំឡាំង​នៃ​មិត្ត​)​ ​ហើយនឹង​បាន​មូលមិត្រ​គ្នា​ ​រីករាយ​ជាមួយនឹង​កូន​ទាំងឡាយ​ ​ដូចជា​បុគ្គល​ដែល​មាន​អាវក្រោះ​ពាក់​ហើយ​ ​អាច​រារាំង​នូវ​កូនសរ​ទាំងឡាយ​បាន​ដូច្នោះ​។​
 [​៣៣​]​ ​កូនតូច​ទាំងឡាយ​ ​(​បញ្ចេញ​សម្លេង​ដ៏​ពិរោះ​)​ ​គួរឲ្យ​ខ្លោចចិត្ត​ ​ហើយ​ស្រែកហៅ​ ​(​ខ្ញុំ​)​ ​ដែល​កំពុង​ស្រែកយំ​ដោយសារ​សេចក្តី​ព្យាយាម​របស់​សីហៈ​ជា​មិត្រ​របស់​ខ្លួន​ ​ជា​សំឡាញ់​ ​ជា​សត្វ​មិន​រត់​។​ ​
 [​៣៤​]​ ​បណ្ឌិត​នោះ​ប្រើ​បា្រស់​នូវ​កូន​ ​នូវ​សត្វ​ចិញ្ចឹម​ ​ឬក៏​នូវ​ទ្រព្យ​ ​ព្រោះ​អាស្រ័យ​មិត្រ​សំឡាញ់​ ​ខ្ញុំ​ក្តី​ ​ពួក​កូន​ក្តី​ ​ប្តី​របស់ខ្ញុំ​ក្តី​ ​បាន​មូលមិត្រ​គ្នា​ដោយ​សេចក្តី​អនុគ្រោះ​របស់​ពួក​មិត្ត​។​ ​បុគ្គល​ ​មាន​សេ្តច​ផង​ ​មាន​មិត្រ​ដ៏​ក្លៀវក្លា​ផង​ ​(​ជា​មិត្រ​ហើយ​)​ ​អាច​សម្រេចប្រយោជន៍​បាន​ ​ដ្បិត​សំឡាញ់​ទាំងឡាយ​នុ៎ះ​ ​រមែង​មានដល់​បុគ្គល​ ​ដែល​បរិបូណ៌​ដោយ​សំឡាញ់​ ​បពិត្រ​ស្វាមី​ ​អ្ន​ក​បា្រ​ថ្នា​នូវ​កាម​ ​បុគ្គល​អ្នកមាន​មិត្រ​ ​មានយស​ ​មាន​សេចក្តី​ខ្ពង់ខ្ពស់​នោះ​ ​រមែង​រីករាយ​ក្នុង​លោក​នេះ​។​
ថយ | ទំព័រទី ១២ | បន្ទាប់