[៣២៩] ព្រះរាជាអ្នកញ៉ាំងដែនកាសីឲ្យចំរើន បានទតផែនដីដ៏វិចិត្រដោយមាស និងប្រាសាទទាំងឡាយជាវិការៈនៃមាស ដែលក្រាលដោយបន្ទះកែវពៃទូរ្យ។ ព្រះរាជាអង្គនោះ ទ្រង់ចូលទៅកាន់នាគពិភពដ៏សម្បើម ជាទីនៅនៃចម្បេយ្យនាគរាជ ដ៏ភ្លឺស្វាងដូចជាពណ៌នៃព្រះអាទិត្យមានរស្មីផ្លេកៗ ដូចផ្លេកបន្ទោរពណ៌មាស។ ព្រះបាទកាសីនោះ ទ្រង់ទតនិវេសនដ្ឋានរបស់ចម្បេយ្យនាគរាជ ដ៏ដេរដាសដោយឈើទាំងឡាយផ្សេងៗ ដ៏ផ្សព្វផ្សាយដោយក្លិនក្រអូបផ្សេងៗ។ កាលដែលព្រះបាទកាសី ទ្រង់ចូលទៅហើយ តូរ្យតន្ត្រីទាំងឡាយជាទិព្វ ក៏លាន់ឮឡើង នាគកញ្ញាទាំងឡាយក៏រាំថ្វាយ ក្នុងរាជនិវេសន៍នៃចម្បេយ្យនាគរាជ។
ព្រះរាជនិវេសន៍នោះ ដេរដាសដោយពួកនៃនាគកញ្ញា ព្រះរាជាកាសីទ្រង់ជ្រះថ្លា ឡើងគង់លើបល្ល័ង្ក ជាវិការៈនៃមាស មានបង្អែកដ៏លាបលនដោយខ្លឹមចន្ទន៍។
[៣៣០] ព្រះបាទកាសីនោះ ទ្រង់សោយ ទ្រង់រីករាយក្នុងនាគពិភពនោះ ហើយមានព្រះរាជឱង្ការចំពោះចម្បេយ្យនាគរាជថា វិមានដ៏ប្រសើរទាំងឡាយរបស់អ្នកនេះ មានពណ៌ដូចព្រះអាទិត្យដ៏ភ្លឺផ្លេកៗ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ