​ម្នាល​នាគ​ ​អ្នកធ្វើ​តបធម៌​ដើម្បីអ្វី​។​ ​ពួក​នាងនាគ​កញ្ញា​នោះ​ ​ពាក់​នូវ​គ្រឿងប្រដាប់​មាស​ ​មាន​សម្លៀកបំពាក់​ដ៏​ល្អ​ ​មាន​ម្រាមដៃ​មូល​ ​ប្រកបដោយ​ផ្ទៃ​ ​(​ដៃ​ ​និង​ជើង​)​ ​ដ៏​ក្រហម​ ​មាន​សម្បុរ​មិន​អន់​អាប់​ ​លើក​ ​(​នូវ​ទិព្វ​បា​នៈ​)​ ​ទៅ​ថ្វាយ​ដើម្បី​សោយ​ ​ធម្មជាត​ប្រាកដ​ដូច្នេះ​ ​មិន​មាន​ក្នុង​មនុស្សលោក​ទេ​ ​ម្នាល​នាគ​ ​អ្នកធ្វើ​តបធម៌​ដើម្បីអ្វី​។​ ​ស្ទឹង​ទាំងឡាយ​មាន​ទឹក​ត្រជាក់​ ​មាន​ត្រី​មាន​ស្រកា​ក្រាស់​ ​មាន​អា​ទាស​បក្សី​យំ​ពីរោះ​ ​មាន​កំពង់​ល្អ​ ​ធម្មជាត​ប្រាកដ​ដូច្នេះ​ ​មិន​មាន​ក្នុង​មនុស្សលោក​ទេ​ ​ម្នាល​នាគ​ ​អ្នកធ្វើ​តបធម៌​ដើម្បីអ្វី​។​ ​ហ្វូង​ក្រៀល​ ​ក្ងោក​ ​ហង្ស​ ​តា​វ៉ៅ​ ​ដ៏​ជា​ទិព្វ​ ​ស្រែក​នូវ​សម្រែក​ដ៏​ពីរោះ​ ​ហើរ​ទំ​ពី​ព្រឹក្សា​មួយ​ ​ទៅ​រក​ព្រឹក្សា​មួយ​ ​ធម្មជាត​ដែល​ប្រាកដ​ដូច្នេះ​ ​មិន​មាន​ក្នុង​មនុស្សលោក​ទេ​ ​ម្នាល​នាគ​ ​អ្នកធ្វើ​តបធម៌​ដើម្បីអ្វី​។​ ​ដើម​ស្វាយ​ ​ដើម​សាលព្រឹក្ស​ ​ដើម​មៀន​ ​ដើម​ព្រីង​ ​ដើម​រាជព្រឹក្ស​ ​ដើម​ជ្រនៀង​ទាំងឡាយ​ ​មាន​ផ្ការីក​ស្គុះស្គាយ​ ​រុក្ខ​ជាត​ដែល​ប្រាកដ​ដូច្នេះ​ ​មិន​មាន​ក្នុង​មនុស្សលោក​ទេ​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់