ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ក្លិនដ៏ជាទិព្វទាំងឡាយ រមែងបក់ផ្សាយជុំវិញស្រះបោក្ខរណីទាំងនេះជានិច្ច គន្ធជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។
[៣៣១] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ទូលព្រះបង្គំជាខ្ញុំ ធ្វើតបធម៌ មិនមែនព្រោះហេតុចង់បានកូន មិនមែនចង់បានទ្រព្យ ឬថា មិនមែនព្រោះហេតុចង់បានអាយុទេ ទូលព្រះបង្គំជាខ្ញុំ ចង់បានកំណើតជាមនុស្ស ព្រោះហេតុនោះ ទើបខំប្រឹងធ្វើតបធម៌។
[៣៣២] (ព្រះរាជា…) អ្នកមានភ្នែកក្រហម មានរស្មីភ្លឺច្រាលឆ្អៅ មានខ្លួនប្រដាប់ហើយ មានសក់ និងពុកមាត់កោរកាត់ហើយ ប្រស់ព្រំយ៉ាងល្អ ដោយចន្ទន៍ក្រហម ភ្លឺផ្សាយទៅសព្វទិស ដូចជាគន្ធព្វរាជ។ អ្នកមានឫទ្ធិដូចជាទេវតា មានអានុភាពច្រើន បរិបូណ៌ដោយកាមទាំងឡាយគ្រប់យ៉ាង។ ម្នាលនាគរាជ មនុស្សលោកប្រសើរដោយវិសេសជាងនាគពិភពនេះ ដោយហេតុអ្វី យើងសូមសួរអ្នកចំពោះហេតុនុ៎ះឯង។