[៣៣៣] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន សេចក្តីបរិសុទ្ធិក្តី ការសង្រួមក្តី បើវៀរចាកមនុស្សលោកចេញហើយ ឥតមានទេ បើទូលព្រះបង្គំជាខ្ញុំ បានកំណើតជាមនុស្សហើយ នឹងធ្វើនូវទីបំផុតនៃជាតិ និងមរណៈ។
[៣៣៤] (ព្រះរាជា…) ពួកជនដែលប្រកបដោយប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុច្រើនប្រការ គេត្រូវគប់រកដោយពិត ម្នាលនាគរាជ ចំណែកខាងយើង បានឃើញនូវពួកនាងនារីផង នូវអ្នកផង នឹងធ្វើបុណ្យទាំងឡាយយ៉ាងច្រើន។
[៣៣៥] (នាគរាជ…) ពួកជនដែលប្រកបដោយប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុច្រើនប្រការ គេត្រូវគប់រកដោយពិត បពិត្រព្រះរាជា ព្រះអង្គទតឃើញនូវពួកនាងនារីផង នូវទូលព្រះបង្គំជាខ្ញុំផង សូមព្រះអង្គធ្វើនូវបុណ្យទាំងឡាយយ៉ាងច្រើនចុះ។
[៣៣៦] បា្រក់របស់ទូលព្រះបង្គំជាខ្ញុំនេះច្រើនណាស់ ទាំងគំនរមាស ក៏ប្រហែលកំពស់ដើមត្នោត សូមព្រះអង្គឲ្យរាជបម្រើនាំអំពីនាគពិភពនេះ ទៅកសាងព្រះរាជដំណាក់ ជាវិការៈនៃមាស ពួកជាងចូរធ្វើកំពែងជាវិការៈនៃប្រាក់ចុះ។