[៣៦៤] (មហោសធបណ្ឌិត) សេចក្តីពិតថា ការលាក់នូវអាថ៌កំបាំង ជាការប្រពៃ ការប្រាប់នូវអាថ៌កំបាំង គេមិនសរសើរទេ អ្នកប្រាជ្ញ កាលបើសេចក្តីប្រាថ្នាមិនទាន់សម្រេចនៅឡើយ ត្រូវអត់សង្កត់ទុក លុះសម្រេចប្រយោជន៍ហើយ ទើបគួរនិយាយតាមសប្បាយចុះ។
[៣៦៥] (នាងឧទុម្ពរាទេវី…) បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គទ្រង់មានព្រះទ័យប្រែប្រួលឬ បពិត្រព្រះអង្គជាធំជាងមនុស្ស ខ្ញុំម្ចាស់ស្តាប់ព្រះតម្រាស់របស់ព្រះអង្គនោះហើយ តើព្រះអង្គទ្រង់ព្រះចិន្តាដូចម្តេច បានជាទ្រង់តូចព្រះទ័យ បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់មិនមានកំហុសទេឬ។
[៣៦៦] (ព្រះរាជា…) មហាសធ ត្រូវគេសម្លាប់ព្រោះតែប្រស្នា មហោសធ ជាអ្នកមានប្រាជ្ញាដូចផែនដី ខ្ញុំបង្គាប់គេឲ្យសម្លាប់ហើយ ខ្ញុំគិតរឿងនោះ បានជាតូចចិត្ត ម្នាលនាងទេវី កំហុសរបស់នាងមិនមានទេ។
[៣៦៧] (ព្រះរាជា…) អ្នកឯង ទើបតែទៅផ្ទះក្នុងពេលព្រលប់សោះ ឥឡូវនេះ ស្រាប់តែមកវិញភ្លាម អ្នកឯងឮដំណឹងដូចម្តេច ចិត្តរបស់អ្នកឯងរង្កៀសដូចម្តេច ម្នាលអ្នកមានប្រាជ្ញាដូចផែនដី នរណាបានប្រាប់ដំណឹងដូចម្តេចដល់អ្នក