បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់កូនប្រុស សេចក្តីកំបាំងណា ដែលអាចារ្យកាមិន្ទធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៧២] ព្រះឥន្ទ្របានថ្វាយមណិរតន៍មានជ្រុង ៨ ដ៏ថ្លៃថ្លា (ដល់ព្រះបាទកុសរាជ) ជាព្រះអយ្យកោរបស់ព្រះអង្គ ថ្ងៃនេះមណិរតន៍នោះទៅនៅក្នុងកណ្តាប់ដៃនៃអាចារ្យទេវិន្ទហើយ អាចារ្យទេវិន្ទទៅក្នុទីស្ងាត់ ហើយប្រាប់ដល់មាតា សេចក្តីកំបាំងណា ដែលអាចារ្យទេវិន្ទធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៧៣] សេចក្តីពិតថា ការលាក់នូវអាថ៌កំបាំង ជាការប្រពៃ ការប្រាប់នូវអាថ៌កំបាំង គេមិនសរសើរទេ អ្នកប្រាជ្ញ កាលបើសេចក្តីប្រាថ្នាមិនទាន់សម្រេច ត្រូវអត់សង្កត់ទុក លុះសម្រេចប្រយោជន៍ហើយ ទើបគួរនិយាយតាមសប្បាយចុះ។ បុគ្គលមិនគប្បីបើកនូវអាថ៌កំបាំង គប្បីរក្សានូវអាថ៌កំបាំងនោះ ដូចជារក្សានូវកំណប់ ដ្បិតថា អាថ៌កំបាំងដែលបុគ្គលអ្នកដឹងច្បាស់មិនធ្វើឲ្យប្រាកដ ជាការប្រពៃ។ អ្នកប្រាជ្ញមិនគប្បីនិយាយប្រាប់នូវអាថ៌កំបាំងដល់ស្រី ដល់ជនជាសត្រូវ