[៣៨៦] (ព្រះរាជា…) បុរសអ្នកមានកំឡាំង អាចស្រង់នូវបុរសមានកំឡាំងខ្សោយ ដែលលិចក្នុងភក់ល្បាប់បាន យ៉ាងណា ម្នាលរាជធីតារបស់ព្រះបាទបញ្ចាលដ៏ចំរើន នាងឯងក៏ញ៉ាំងយើងឲ្យឆ្លងឡើង (ចាកកាម) ដោយគាថាទាំងឡាយជាសុភាសិត យ៉ាងនោះដែរ។
[៣៨៧] មហារាជទ្រង់ព្រះនាមឯសុការី ជាម្ចាស់ក្នុងទិស ទ្រង់ត្រាស់គាថានេះហើយ ទ្រង់លះបង់នូវដែនចេញទៅ ទ្រង់ព្រះផ្នួស ដូចជាដំរីដ៏ប្រសើរ ផ្តាច់នូវចំណងដូច្នោះ។
[៣៨៨] (មហាជន…) ព្រះរាជាមានព្យាយាមវិសេសជាងជន ទ្រង់សព្វព្រះរាជហ្ឫទ័យចំពោះបព្វជ្ជា លះបង់នូវដែន ចំណែកខាងព្រះនាង សូមដូចជាព្រះរាជារបស់យើងចុះ ព្រះនាងដែលពួកយើងគ្រប់គ្រងហើយ ចូរសោយរាជសម្បត្តិចុះ។
[៣៨៩] (ព្រះរាជទេពី…) ព្រះរាជាមានព្យាយាមវិសេសជាងជន ទ្រង់សព្វព្រះរាជហ្ឫទ័យចំពោះបព្វជ្ជា ទ្រង់លះបង់នូវដែន ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយ ដែលញ៉ាំងចិត្តឲ្យត្រេកអរចេញ ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។