​ព្រះរាជា​មាន​ព្យាយាម​វិសេស​ជាង​ជន​ ​ទ្រង់​សព្វ​ព្រះរាជ​ហ្ឫទ័យ​ចំពោះ​បព្វជ្ជា​ ​ទ្រង់​លះបង់​នូវ​ដែន​ ​ចំណែកខាង​ខ្ញុំ​ ​នឹង​លះបង់​នូវ​កាម​ទាំងឡាយ​តាម​ចំណែក​ ​ហើយ​ជា​ស្ត្រី​ម្នាក់ឯង​ ​ត្រាច់​ទៅ​ក្នុង​លោក​។​ ​កាល​ទាំងឡាយ​ ​តែង​កន្លង​ហួស​ទៅ​ ​រាត្រី​ទាំងឡាយ​ ​តែង​ញ៉ាំង​ ​(​អាយុសង្ខារ​)​ ​ឲ្យ​ឆ្លង​ទៅ​ ​គំនរ​នៃ​វ័យ​ទាំងឡាយ​ ​រមែង​រលត់​ទៅតាម​លំដាប់​ ​ចំណែកខាង​ខ្ញុំ​ ​នឹង​លះបង់​នូវ​កាម​ទាំងឡាយ​ ​ជាទី​ញ៉ាំង​ចិត្ត​ឲ្យ​ត្រេកអរ​ ​ហើយ​ជា​ស្ត្រី​ម្នាក់ឯង​ ​ត្រាច់​ទៅ​ក្នុង​លោក​។​ ​កាល​ទាំងឡាយ​ ​រមែង​កន្លង​ហួស​ទៅ​ ​រាត្រី​ទាំងឡាយ​ ​រមែង​ញ៉ាំង​ ​(​អាយុសង្ខារ​)​ ​ឲ្យ​ឆ្លង​ទៅ​ ​គំនរ​នៃ​វ័យ​ទាំងឡាយ​ ​រមែង​លះបង់​ទៅតាម​លំដាប់​ ​ចំណែកខាង​ខ្ញុំ​ ​នឹង​លះបង់​នូវ​កាម​ទាំងឡាយ​តាម​ចំណែក​ ​ហើយ​ជា​ស្ត្រី​ម្នាក់ឯង​ ​ត្រាច់​ទៅ​ក្នុង​លោក​។​ ​កាល​ទាំងឡាយ​ ​រមែង​កន្លង​ហួស​ទៅ​ ​រាត្រី​ទាំងឡាយ​ ​រមែង​ញ៉ាំង​ ​(​អាយុសង្ខារ​)​ ​ឲ្យ​ឆ្លង​ទៅ​ ​គំនរ​នៃ​វ័យ​ទាំងឡាយ​ ​រមែង​លះបង់​ទៅជា​លំដាប់​ ​ចំណែកខាង​ខ្ញុំ​ ​នឹង​កន្លង​បង់​នូវ​គ្រឿង​ថ្ពក់​ទាំងអស់​ ​ហើយ​ជា​ស្ត្រី​ត្រជាក់​ម្នាក់ឯង​ ​ត្រាច់​ទៅ​ក្នុង​លោក​។​

​ចប់​ ​ហត្ថិបាល​ជាតក​ ​ទី១៣​។​

ថយ | ទំព័រទី ១៤១ | បន្ទាប់