​[​៤០៩​]​ ​សត្វ​អាសីពិស​ទាំងឡាយ​ក្រោធ​ហើយ​ ​ចឹក​នរណា​ ​ពួក​ពេទ្យ​អ្នករក្សា​ ​រមែង​កំចាត់​នូវ​ពិស​នៃ​សត្វ​អាសីពិស​ទាំងនោះ​បាន​ ​ប៉ុន្តែ​កំចាត់​នូវ​ពិស​ដែល​មច្ចុ​ចឹក​ហើយ​ពុំ​បានទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៤១០​]​ ​ពេទ្យ​ទាំងឡាយ​ ​ឈ្មោះ​ធម្ម​ន្ត​រី​ ​១​ ​វេ​ត្ត​រុ​ណ​ ​១​ ​ភោជៈ​ ​១​ ​សម្លាប់​នូវ​ពិស​ទាំងឡាយ​នៃ​ភុជង្គ​ ​(​នាគ​)​ ​បាន​ ​ពួក​ពេទ្យ​ទាំងនោះ​ ​គេ​ឮ​ថា​ ​ធ្វើ​មរណកាល​ទៅ​ហើយ​ដូចគ្នា​ដែរ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៤១១​]​ ​ពួក​វិជ្ជាធរ​ ​រៀន​នូវ​ឃោរ​វិជ្ជា​ ​រមែង​ដល់​នូវ​ការ​បំបាំង​ខ្លួន​ដោយ​ថ្នាំ​ទាំងឡាយ​បាន​ ​ប៉ុន្តែ​មិនដល់​នូវ​ការ​បំបាំង​មច្ចុរាជ​បានទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៤១២​]​ ​ធម៌​រមែង​រក្សា​នូវ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ដោយពិត​ ​ធម៌​ដែល​បុគ្គល​ប្រព្រឹត្ត​ដោយ​ល្អ​ហើយ​ ​រមែង​នាំមក​នូវ​សេចក្តី​សុខ​ ​នេះ​ជា​អានិសង្ស​ក្នុង​ធម៌​ ​ដែល​បុគ្គល​ប្រព្រឹត្ត​ដោយ​ល្អ​ហើយ​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​រមែង​មិនទៅ​កាន់​ទុគ្គតិ​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់