​[​៤២​]​ ​(​ឧទ្ទា​លកៈ​…​)​ ​បុគ្គល​កាន់​យក​នូវ​ភ្លើង​ហើយ​ ​ធ្វើ​នូវ​ការ​បំរើ​មិន​ឲ្យ​មាន​ចន្លោះ​ ​ឈ្មោះថា​ព្រាហ្មណ៍​ ​ព្រាហ្មណ៍​កាល​ស្រោចទឹក​ ​(​អភិសេក​)​ ​បូជា​ ​(​នូវ​យ័ញ្ញ​)​ ​ហើយ​លើក​នូវ​សស​រយ័ញ្ញ​ ​ព្រាហ្មណ៍​ធ្វើ​យ៉ាងនេះ​ ​ឈ្មោះថា​ជា​អ្នកមាន​សេចក្តី​ក្សេម​ ​(​ជន​ទាំងឡាយ​ហៅ​ព្រាហ្មណ៍​នោះ​)​ ​ថា​ ​ជា​អ្នក​ស្ថិតនៅ​ក្នុង​ធម៌​ដោយហេតុ​នោះ​។​
 [​៤៣​]​ ​(​បុរោហិត​…​)​ ​សេចក្តី​បរិសុទ្ធិ​ពុំមែន​មាន​ដោយ​ការ​ស្រោចទឹក​ទេ​ ​បុគ្គល​ដែល​ឈ្មោះថា​ព្រាហ្មណ៍​ ​អ្នក​បរិបូណ៌​ដោយ​គុណធម៌​ ​ខន្តិ​ ​សោរ​ច្ចៈ​ ​និង​បុគ្គល​អ្នក​រំលត់ទុក្ខ​បាន​នោះ​ ​មិន​មាន​ ​(​ដោយ​ការ​ស្រោចទឹក​ ​ជាដើម​ទេ​)​។​
 [​៤៤​]​ ​(​ឧទ្ទា​លកៈ​…​)​ ​នែអ្នក​ដ៏​ចំរើន​ ​បុគ្គល​ដែល​ឈ្មោះថា​ព្រាហ្មណ៍​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​បុគ្គល​ដែល​ជា​អ្នកមានគុណ​ធម៌​ដ៏​បរិបូណ៌​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​ម្យ៉ាងទៀត​ ​ការ​រំលត់​កិលេស​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​បុគ្គល​ដែលគេ​ហៅថា​ជា​អ្នក​ឋិតនៅ​ក្នុង​ធម៌​ ​តើ​ដូចម្តេច​។​
 [​៤៥​]​ ​(​បុរោហិត​…​)​ ​បុគ្គល​មិន​មាន​ស្រែ​ចំការ​ ​មិន​មានផៅ​ពង្ស​ ​មិន​មាន​សេចក្តី​ប្រកាន់​ ​មិន​មាន​សេច​ក្តី​បា្រ​ថ្នា​ ​មិន​មាន​សេចក្តី​លោភ​ដ៏​លាមក​ ​អស់​សេចក្តី​ជាប់ជំពាក់​ក្នុង​ភព​ ​ព្រាហ្មណ៍​ធ្វើ​យ៉ាងនេះ​ ​ទើប​ឈ្មោះថា​ ​ជា​អ្នក​ដល់​នូវ​សេចក្តី​ក្សេម​ ​(​ជន​ទាំងឡាយ​)​ ​ហៅ​ ​(​ព្រាហ្មណ៍​នោះ​)​ ​ថា​ជា​អ្នក​ឋិតនៅ​ក្នុង​ធម៌​ដោយហេតុ​នោះ​។​
ថយ | ទំព័រទី ១៥ | បន្ទាប់