អ្នកឯងដើរទៅមិនមានខ្យល់ ឰដ៏អាកាស អ្នកដើរក្តី ឈរក្តី ឰដ៏អាកាស ឫទ្ធិរបស់ពួកទេវតា ដែលមិនបាច់ដើរទៅកាន់ផ្លូវឆ្ងាយ (ដោយជើង) អ្នកបានធ្វើឲ្យដូចជាទីដំកល់ ចំរើនល្អ។ អ្នកឋិតនៅ ព្រោះអាស្រ័យនូវការទៅឰដ៏អាកាស តើអ្នកជាអ្វី (អ្នកនិយាយ) នូវសេចក្តីណាថា អ្នកទាំងឡាយ ចូរទិញឆ្នាំងចុះ ដូច្នេះ តើឆ្នាំងនេះសម្រាប់ធ្វើអ្វី ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
[៤២២] (ព្រះឥន្ទ្រាធិរាជតបថា) នេះមិនមែនជាក្អមសប្បិទេ មិនមែនជាក្អមប្រេងទេ មិនមែនជាក្អមស្ករអំពៅទេ មិនមែនជាក្អមទឹកឃ្មុំទេ ទោសរបស់ក្អមមានច្រើន សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវទោសដ៏ច្រើន ដែលតាំងនៅក្នុងក្អមចុះ។ បុគ្គលដើរភ្លាត់ធ្លាក់ជ្រោះរណ្តៅ គុហា អណ្តូងជ្រាំ រណ្តៅជ្រាំ ទាំងបរិភោគនូវរបស់ដែលមិនគួរបរិភោគដ៏ច្រើន ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។