​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​បុរស​មាន​សភាព​ភ្លើតភ្លើន​ ​តែង​ជេរ​នូវ​មាតា​ ​និង​បិតា​ ​ទាំង​ចាប់ទោស​ម្តាយក្មេក​ ​ឬចាប់​ទោស​កូនប្រសា​ស្រី​ ​ព្រោះ​ផឹកសុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​ស្រី​មាន​សភាព​ភ្លើតភ្លើន​ ​តែង​ជេរ​នូវ​ឪពុកក្មេក​ ​និង​ប្តី​ ​ចាប់ទោស​ខ្ញុំប្រុស​ ​ចាប់ទោស​អ្នកបំរើ​ ​ព្រោះតែ​ផឹកសុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​បុគ្គល​បៀតបៀន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដែល​តាំងនៅ​ក្នុង​ធម៌​ ​តែង​ទៅកាន់​អបាយ​ ​ដែល​មាន​សេចក្តី​បៀតបៀន​នោះ​ជាហេតុ​ ​ព្រោះ​ផឹកសុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​ជន​ទាំង​ឡាយ​ប្រពឹ​ត្ត​អាក្រក់​ ​ដោយ​កាយ​ ​វាចា​ ​និង​ចិត្ត​ ​លុះ​ប្រព្រឹត្ត​អាក្រក់​ហើយ​ ​ទៅកាន់​នរក​ ​ព្រោះ​ផឹកសុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់