​[​៤៦​]​ ​(​ឧទ្ទា​លកៈ​…​)​ ​ពួក​ក្សត្រ​ ​ពួក​ព្រាហ្មណ៍​ ​ពួក​អ្នកជំនួញ​ ​ពួក​អ្នកងារ​ ​ពួក​ចណ្ឌាល​ ​និង​ជន​អ្នក​កើប​សម្រាម​ ​ពួក​ជន​ទាំងអស់​ឈ្មោះថា​ជា​អ្នក​ស្លូតបូត​ ​ជា​អ្នក​ទូន្មាន​ឥន្ទ្រិយ​បាន​ហើយ​ ​ពួក​ជន​ទាំងអស់​ឈ្មោះថា​ ​មានទុក្ខ​រលត់​ហើយ​ ​គុណ​ដ៏​ប្រសើរ​ ​និង​ទោស​ដ៏​លាមក​ ​មានដល់​ជន​ទាំងអស់​ដែល​ជា​អ្នកមាន​សេចក្តី​ត្រជាក់ត្រជំ​ ​(​ដែរ​ឬ​)​។​
 [​៤៧​]​ ​(​បុរោហិត​…​)​ ​ពួក​ក្សត្រ​ ​ពួក​ព្រាហ្មណ៍​ ​ពួក​អ្នកជំនួញ​ ​ពួក​អ្នកងារ​ ​ពួក​ជន​ចណ្ឌាល​ ​និង​ជន​អ្នក​កើប​សម្រាម​ ​ពួក​ជន​ទាំងអស់​ដែល​ជា​អ្នក​ស្លូតបូត​ ​មាន​ឥន្ទ្រិយ​ទូន្មាន​បាន​ហើយ​ ​ពួន​ជន​ទាំងអស់​ ​ឈ្មោះថា​មានទុក្ខ​រលត់​ហើយ​ ​គុណ​ដ៏​ប្រសើរ​ ​និង​ទោស​ដ៏​លាមក​ ​មិន​មានដល់​ពួក​ជន​ទាំងអស់​ ​ដែល​ជា​អ្នកមាន​សេចក្តី​ត្រជាក់ត្រជំ​ឡើយ​។​
 [​៤៨​]​ ​(​ឧទ្ទា​លកៈ​…​)​ ​ពួក​ក្សត្រ​ ​ពួក​ព្រាហ្មណ៍​ ​ពួក​អ្នកជំនួញ​ ​ពួក​អ្នកងារ​ ​ពួក​ជន​ចណ្ឌាល​ ​និង​ជន​អ្នក​កើប​សម្រាម​ ​ពួក​ជន​ទាំងអស់​ដែល​ជា​អ្នក​ស្លូតបូត​ ​មាន​ឥ​ទ្រ្ទិយ​ទូន្មាន​បាន​ហើយ​ ​ពួក​ជន​ទាំងអស់​ ​ឈ្មោះថា​មានទុក្ខ​រលត់​ហើយ​ ​គុណ​ដ៏​ប្រសើរ​ ​និង​ទោស​ដ៏​លាមក​ ​មិន​មានដល់​ជន​ទាំងអស់​ ​ដែល​មាន​សេចក្តី​ត្រជាក់ត្រជំ​ឡើយ​ ​(​កាលបើ​យ៉ាងនេះ​)​ ​អ្នក​ប្រព្រឹត្ត​នូវ​ភាព​នៃ​ខ្លួន​ជា​ព្រហ្ម​ ​គួរឲ្យ​គេ​សរសើរ​ហើយ​ ​ញុំាង​វង្សត្រកូល​នៃ​សោត្ថិយ​គោត្រ​ ​(​ឲ្យ​វិនាស​)​។​
ថយ | ទំព័រទី ១៦ | បន្ទាប់