ទឹកដោះជូរ ឬទឹកឃ្មុំ មិនមានក្នុងក្អមនោះទេ បពិត្រព្រះរាជា ព្រះនាមសព្វមិត្រ ព្រះអង្គជ្រាបច្បាស់យ៉ាងនេះហើយ សូមព្រះអង្គទិញនូវសុរាក្នុងក្អមនេះ ដែលខ្ញុំព្រះអង្គកា្របទូលតាមសភាវៈយ៉ាងនេះចុះ។
[៤២៣] (ព្រះរាជា…) លោកមិនមែនជាឪពុក ឬម្តាយរបស់ខ្ញុំទេ ជាបុគ្គលទីទៃពីគ្នា តែជាអ្នកសង្គ្រោះដោយប្រយោជន៍ លោកបា្រថ្នានូវប្រយោជន៍ដ៏ឧត្តម ខ្ញុំនោះនឹងធ្វើតាមពាក្យលោកក្នុងថ្ងៃនេះ។ ខ្ញុំនឹងឲ្យនូវស្រុកសួយ ៥ ផង ខ្ញុំស្រី ១០០ ផង គោ ៧០០ ផង រាជរថ ១០ ទឹមដោយសេះអាជានេយ្យទាំងនេះផង ដល់លោក ៗជាអាចារ្យ ជាអ្នកប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ។
[៤២៤] (ព្រះឥន្រ្ទ…) បពិត្រព្រះរាជា ខ្ញុំស្រី ១០០ ចូរជារបស់ព្រះអង្គវិញចុះ ស្រុកសួយ និងគោទាំងឡាយ ចូរជារបស់ព្រះអង្គវិញចុះ រាជរថទាំងឡាយ ដែលទឹមដោយសេះអាជានេយ្យ ចូរជារបស់ព្រះអង្គវិញដែរ ខ្ញុំជាព្រះឥន្ទ្រ ជាធំជាងទេវតាជាន់តាវត្តិង្ស។ សូមព្រះអង្គសោយនូវក្រយាស្ងោយ ដែលលាយដោយសាច់ផង នូវបាយាសដែលលាយដោយសប្បិផង សូមព្រះអង្គសោយនូវនំសណ្តែកទាំងឡាយដ៏ផ្អែមផង