បពិត្រព្រះជនិន្ទ សូមព្រះអង្គត្រេកអរក្នុងធម៌យ៉ាងនេះ អ្នកផងមិនតិះដៀលទេ ទៅកើតក្នុងឋានសួគ៌ចុះ។
[៤២៥] (មនុស្សយក្ស(១) ពោលថា) យូរណាស់ហើយ អាហារដ៏ច្រើនទើបកើតឡើងដល់យើងក្នុងពេលបាយ ក្នុងថ្ងៃទី ៧ នាថ្ងៃនេះ អ្នកទើបនឹងមកពីណា មួយទៀត អ្នកជាអ្វី អ្នកចូរប្រាប់រឿងនោះ (ដល់យើង) អ្នកចូរប្រាប់ជាតិ ល្មមឲ្យយើងដឹងបាន។
[៤២៦] (ព្រះបាទជយទ្ទិសៈទ្រង់តបថា) ខ្ញុំជាសេ្តចក្នុងក្រុងបញ្ចាល ឈ្មោះជយទ្ទិសៈ បើអ្នកឮហើយ ចូលមកកាន់ទីសម្លាប់ម្រឹគ ត្រាច់ទៅកាន់ទីខាងភ្នំ និងព្រៃទាំងឡាយ សូមអ្នកពិសាបសទម្រឹគ(២) នេះចុះ សូមលែងខ្ញុំក្នុងថ្ងៃនេះ។
[៤២៧] (យក្ស…) អ្នកឯងបៀតបៀនលោះ (នូវខ្លួន) ដោយម្រឹគជារបស់យើងដដែល អ្នកពោលនូវបសទម្រឹគណា បសទម្រឹគនុ៎ះជាអាហាររបស់យើងស្រាប់ យើងស៊ីនូវបសទម្រឹគនោះ បើចង់ស៊ី នឹងស៊ីជាខាងក្រោយ កាលនេះ មិនមែនជាកាលវិលាបទេ។
ចប់ កុម្ភជាតក ទី២។
ជយទ្ទិសជាតក ទី៣

(១) មនុស្សដែលយក្សិណីចាប់យកទៅចិញ្ចឹម ប្រព្រឹត្តស៊ីសាច់មនុស្សដូចយក្ស។ (២) ប្រហែល”ងៀតម្រឹគ”។