​[​៤២៨​]​ ​(​ព្រះរាជា​…​)​ ​បើ​ខ្ញុំ​មិន​រួច​ដោយ​ការលោះ​ទេ​ ​(​អ្នក​ចូរ​កាន់​យកពាក្យ​ប្តេជ្ញា​)​ ​ដើម្បី​ ​(​ឲ្យ​ខ្ញុំ​)​ ​ទៅ​ហើយ​ត្រឡប់មកវិញ​ក្នុង​ពេលព្រឹក​ ​ខ្ញុំ​ជា​អ្នករក្សា​នូវ​ពាក្យសច្ចៈ​ ​ឲ្យ​នូវ​ពាក្យ​ប្តេជ្ញា​នោះ​ដល់​ព្រាហ្មណ៍​ ​ហើយនឹង​ត្រឡប់មកវិញ​។​
 [​៤២៩​]​ ​(​យក្ស​…​)​ ​បពិត្រ​ព្រះរាជា​ ​កម្ម​ដូចម្តេច​ ​ដុត​កំ​ដៅ​ព្រះអង្គ​ដែល​ចូល​មក​កៀក​នឹង​សេចក្តី​ស្លាប់​ហើយ​ ​សូម​ព្រះអង្គ​ប្រាប់​ដល់​ខ្ញុំ​ ​ក្រែង​យើង​អាច​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ត្រឡប់​មក​ក្នុង​វេលា​ព្រឹក​បាន​។​
 [​៤៣០​]​ ​(​ព្រះរាជា​…​)​ ​គោលបំណង​ក្នុង​ទ្រព្យ​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ចំពោះ​ព្រាហ្មណ៍​ ​ពាក្យ​ប្តេជ្ញា​នោះ​ ​ក៏​ជាប់​នៅ​មិនទាន់​ដោះ​ ​ខ្ញុំ​ជា​អ្នករក្សា​នូវ​សច្ចៈ​ ​ឲ្យ​នូវ​ពាក្យ​ប្តេជ្ញា​នោះ​ ​ដល់​ព្រាហ្មណ៍​ហើយ​ ​នឹង​ត្រឡប់មកវិញ​។​
 [​៤៣១​]​ ​(​យក្ស​…​)​ ​គោលបំណង​ក្នុង​ទ្រព្យ​ ​ព្រះអង្គ​បាន​ធ្វើ​ហើយ​ ​ចំពោះ​ព្រាហ្មណ៍​ ​ពាក្យ​ប្តេជ្ញា​នោះ​ ​ក៏​ជាប់​នៅ​មិនទាន់​ដោះ​ ​ព្រះអង្គ​ជា​អ្នករក្សា​នូវ​សច្ចៈ​ ​ឲ្យ​នូវ​ពាក្យ​ប្តេជ្ញា​នោះ​ ​ដល់​ព្រាហ្មណ៍​ ​ហើយ​ចូរ​ត្រឡប់មកវិញ​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់