​ព្រះមាតា​នៃ​ព្រះរាជ​កុមារ​នោះ​ ​មាន​សេចក្តី​ទុក្ខ​ ​ក៏​ដួល​ក្រាប​លើ​ប្រឹថពី​ ​ឯ​ព្រះបិតា​នៃ​ព្រះរាជ​កុមារ​នោះ​ ​ផ្គង​ព្រះហស្ត​ហើយ​ទ្រង់ព្រះ​កន្សែង​។​
 [​៤៣៩​]​ ​ព្រះបិតា​ជ្រាប​នូវ​ព្រះរាជ​កុមារ​នោះ​កំពុង​យាង​ទៅ​ ​(​ថា​កូន​របស់​អញ​)​ ​ទៅ​ក្នុង​ទី​កំបាំងមុខ​ ​ហើយ​ទ្រង់​ផ្គង​អញ្ជលី​ ​ថ្វាយបង្គំ​ទេវតា​ថា​ ​សូមឲ្យ​ព្រះរាជា​ព្រះនាម​សោមៈ​ ​ព្រះរាជា​ព្រះនាម​វរុណៈ​ ​ព្រះរាជា​ព្រះ​នាម​ប​ជា​បតិ​ ​ព្រះ​ចន្រ្ទ​ ​និង​ព្រះអាទិត្យ​ទាំង​នុ៎ះ​ ​គ្រប់គ្រង​អ្នក​ ​ម្នាលកូន​ ​អ្នក​ ​(​ដែល​យក្ស​)​ ​អនុញ្ញាត​ហើយ​ ​ចូរ​ត្រឡប់​មក​អំពី​សំ​ណា​ក់​បោរិ​សា​ទៈ​ដោយ​សុវត្ថិភាព​ចុះ​។​
 [​៤៤០​]​ ​(​ព្រះមាតា​…​)​ ​មាតា​នៃ​បុរស​ឈ្មោះ​រា​មៈ​ ​ដែល​ទៅ​ ​(​ក្នុង​ដែន​)​ ​នៃ​ព្រះរាជា​ទណ្ឌ​កី​ ​ជា​ស្ត្រី​គ្រប់គ្រង​ល្អ​ ​បាន​ធ្វើ​នូវ​សួស្តី​ណា​ ​យើង​ក៏​ធ្វើ​នូវ​សួស្តី​នោះ​ដល់​អ្នក​ ​ទេវតា​ទាំងឡាយ​ ​សូម​រលឹក​ឃើញ​ដោយ​ពាក្យពិត​នោះ​ចុះ​ ​ម្នាលកូន​ ​បើ​យក្ស​អនុញ្ញាត​ឲ្យហើយ​ ​អ្នក​ចូរ​ត្រឡប់មកវិញ​ដោយ​សួស្តី​ចុះ​។​
 [​៤៤១​]​ ​(​ព្រះ​កនិដ្ឋភគិនី​…​)​ ​ខ្ញុំ​មិន​រលឹក​ឃើញ​នូវ​សេចក្តី​ប្រទូស្ត​ក្នុងចិត្ត​ចំពោះ​អ​លី​ន​សត្តុ​កុមារ​ ​ក្នុង​ទី​ចំពោះមុខ​ ​ឬ​កំបាំងមុខ​ដោយពិត​ ​សួម​ពួក​ទេវតា​រលឹក​ឃើញ​ដោយ​ពាក្យពិត​នោះ​ចុះ​ ​បពិត្រ​អ្នកបង​ ​បើ​យក្ស​អនុញ្ញាត​ ​សូមអ្នក​បង​ត្រឡប់​មក​ដោយ​សួស្តី​ចុះ​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់