​[​៤៤២​]​ ​(​អគ្គមហេសី​…​)​ ​បពិត្រ​ស្វាមី​ ​ព្រះអង្គ​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ខ្ញុំម្ចាស់​ផង​ ​ព្រះអង្គ​មិនមែន​មិនជា​ទីស្រឡាញ់​ដោយចិត្ត​របស់ខ្ញុំ​ម្ចាស់​ផង​ ​ដោយហេតុ​ណា​ ​(​ហេតុ​នោះ​)​ ​សូម​ទេវតា​ទាំងឡាយ​រលឹក​ឃើញ​ដោយ​ពាក្យសច្ចៈ​នុ៎ះ​ចុះ​ ​បពិត្រ​ស្វាមី​ ​បើ​យក្ស​អនុញ្ញាត​ហើយ​ ​សូម​ព្រះអង្គ​ត្រឡប់មកវិញ​ដោយ​សួស្តី​ចុះ​។​
 [​៤៤៣​]​ ​(​យក្ស​…​)​ ​អ្នកជា​បុគ្គល​មាន​មាឌធំ​ ​មាន​កាយ​ត្រង់​ ​មានមុខ​ស្រស់​ ​តើ​អ្នក​ ​(​មក​)​ ​អំពី​ទីណា​ ​អ្នក​មិនដឹង​នូវ​យើង​ដែល​នៅក្នុង​ព្រៃ​ទេ​ ​(​ឬ​)​ ​អ្នកណា​ដឹង​នូវ​យើង​ជា​បុគ្គល​អាក្រក់​ ​ជា​អ្នក​ស៊ី​នូវ​បុរស​ ​ហើយ​គប្បី​មក​ក្នុង​ទីនេះ​ ​អ្នក​ទំនងជា​មិនដឹង​នូវ​សុវត្ថិភាព​ ​បាន​ជាម​ក​ឬ​។​
 [​៤៤៤​]​ ​(​អ​លី​ន​សត្តុ​កុមារ​)​ ​បពិត្រ​ព្រានព្រៃ​ ​ខ្ញុំ​ស្គាល់​ថា​ ​អ្នកជា​បុគ្គល​ស៊ី​នូវ​បុរស​ ​ខ្ញុំ​មិនមែន​ជា​មិន​ស្គាល់​អ្នក​ដែល​នៅក្នុង​ព្រៃ​ទេ​ ​ឯខ្ញុំ​ជា​ព្រះរាជ​បុត្ត​នៃ​ព្រះ​បាទ​ជយ​ទ្ទិ​សៈ​ ​សូមអ្នក​ពិសា​ខ្ញុំ​ក្នុងថ្ងៃនេះ​ចុះ​ ​ឲ្យតែ​ព្រះបិតា​រួច​។​
 [​៤៤៥​]​ ​(​យក្ស​…​)​ ​ខ្ញុំ​ស្គាល់​ថា​ ​អ្នកជា​បុត្ត​របស់​ព្រះ​បាទ​ជយ​ទ្ទិ​សៈ​ ​សម្បុរ​មុខ​ ​របស់​អ្នក​ទាំងពីរ​ក៏​ដូចគ្នា​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់