​អ្នកណា​ប្រាថ្នា​ស្លាប់​ ​ព្រោះ​ឲ្យតែ​បិតា​រួច​ ​អំពើ​របស់​អ្នកនោះ​ ​ដែល​អ្នកធ្វើ​ហើយ​ ​ជា​អំពើ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ​ក្រៃពេក​។​
 [​៤៤៦​]​ ​(​ព្រះរាជ​កុមារ​…​)​ ​ខ្ញុំ​មិន​សំគាល់​នូវ​អំពើ​បន្តិចបន្តួច​ថា​ ​គេ​ធ្វើ​បាន​ដោយ​ក្រ​ក្នុង​ហេតុនេះ​ទេ​ ​បុគ្គល​ណា​ ​ប្រាថ្នា​ស្លាប់​ ​ព្រោះ​ឲ្យតែ​បិតា​រួច​ផង​ ​ព្រោះ​ហេតុ​នៃ​មាតា​ផង​ ​បុគ្គល​នោះ​ ​លុះ​ទៅកាន់បរលោក​ ​ក៏​ប្រកបដោយ​សេចក្តី​សុខ​ក្នុង​ឋានសួគ៌​។​
 [​៤៤៧​]​ ​ខ្ញុំ​រលឹក​មិនបាន​ ​នូវ​កិរិយា​អាក្រក់​របស់​ខ្លួន​ ​ក្នុង​ទីវាល​ ​ឬ​ទី​កំបាំង​ដោយពិត​ ​ខ្ញុំ​ជា​អ្នកមាន​ការ​កើត​ ​និង​សេចក្តី​ស្លាប់​កំណត់​ដឹង​ហើយ​ ​ខ្ញុំ​ ​(​មិន​ផុត​ពី​សេចក្តី​ស្លាប់​)​ ​ក្នុង​លោក​នេះ​យ៉ាងណា​ ​ក្នុង​លោកខាងមុខ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​លោក​មាន​អានុភាព​ច្រើន​ ​ឥឡូវនេះ​ ​លោក​ចូរ​ពិសា​ខ្ញុំ​ក្នុងថ្ងៃនេះ​ចុះ​ ​ចូរ​លោក​ធ្វើ​នូវ​កិច្ច​ទាំងឡាយ​ ​ចំពោះ​សរីរៈ​នេះ​ចុះ​ ​មួយទៀត​ ​ខ្ញុំ​នឹង​ទម្លាក់​ខ្លួន​អំពី​ចុងឈើ​ជូន​លោក​ ​កាល​លោក​ឃ្លាន​ ​ចូរ​ពិសា​សាច់​ខ្ញុំ​ចុះ​។​
 [​៤៤៨​]​ ​(​យក្ស​…​)​ ​បពិត្រ​រាជបុត្ត​ ​អ្នក​ពេញចិត្ត​នឹង​អំពើ​នេះ​ ​អ្នក​លះបង់​នូវ​ជីវិត​ ​ព្រោះ​ឲ្យ​បិតា​រួច​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់