ម្នាលយក្ស ហេតុនោះឯង បានជាចន្ទិមទេវបុត្ត បង្ហូរចេញនូវសេចក្តីប្រាថ្នានោះ មានរូបទន្សាយឋិតនៅសព្វថ្ងៃនេះ។
[៤៥៣] (យក្ស…) ព្រះចន្ទ្រ និងព្រះអាទិត្ររួចអំពីមាត់រាហូ ហើយរុងរឿងក្នុងថ្ងៃ ១៥ កើត យ៉ាងណាមិញ បពិត្រអ្នកមានអានុភាពច្រើន អ្នកបានរួចអំពីយើងឈ្មោះបោរិសាទហើយ ចូររុងរឿងក្នុងក្រុងកបិល្លពស្តុចុះ រួចចូរញ៉ាំងបិតា និងមាតាឲ្យរីករាយ ទាំងពួកញាតិទាំងអស់របស់អ្នក ក៏ចូរត្រេកអរចុះ។
[៤៥៤] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តមានប្រាជ្ញា ព្រះនាមអលីនសត្តុ ដែលបោរិសាទនោះអនុញ្ញាតហើយ ក៏ធ្វើអញ្ជលីផ្គងឡើងចំពោះបោរិសាទ រួចត្រឡប់មកកាន់នគរកបិល្លពស្តុវិញដោយសួស្តី បានសេចក្តីសុខ ឥតមានរោគឡើយ។
[៤៥៥] ពួកមនុស្សនៅក្នុងនិគមក្តី ពួកមនុស្សនៅក្នុងជនបទក្តី ពួកពលដំរីក្តី ពលរថក្តី ពលថ្មើរជើងក្តីទាំងអស់ ក៏ប្រណម្យអញ្ជលីនមស្ការ ចូលទៅជិតអលីនសត្តុកុមារថា យើងខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ ព្រះអង្គទ្រង់ធ្វើនូវអំពើដែលគេធ្វើបានដោយក្រ។

ចប់ ជយទ្ទិសជាតក ទី៣។