​ឆទ្ទន្ត​ជាតក​ ​ទី៤​


 [​៤៥៦​]​ ​(​ព្រះបាទ​ពារាណសី​ត្រាស់​សួរ​ថា​)​ ​ម្នាលនាង​សុ​ភទ្ទា​ ​ជា​ស្រី​មាន​អវយវៈ​ដូច​មាស​ ​មាន​សម្បុរ​លឿងខ្ចី​ ​មាន​សម្បុរ​ដ៏​ប្រសើរ​ ​ថ្វី​ក៏បាន​ជា​នាង​សោយសោក​ ​ម្នាលនាង​មាន​ភ្នែក​ពិសាល​ ​ថ្វី​ក៏បាន​ជា​នាង​ស្រពោន​ ​ដូច​ផ្កាឈូក​ដែលគេ​ច្របាច់​។​
 [​៤៥៧​]​ ​(​នាង​សុ​ភទ្ទា​ទេវី​ទូល​ថា​)​ ​បពិត្រមហារាជ​ ​ចំណង់​ប្លែក​ ​កើតឡើង​ដល់​ខ្ញុំម្ចាស់​ដោយ​ការយល់​សប្តិ​ ​តែ​ចំណង់​ប្លែក​របស់ខ្ញុំ​ម្ចាស់​នោះ​ ​ហាក់ដូចជា​មិន​ងាយ​រកបាន​ទេ​។​
 ​[​៤៥៨​]​ ​(​ព្រះរាជា​…​)​ ​កាមគុណ​ទាំងឡាយ​ណាមួយ​ជា​របស់​មនុស្ស​ក្នុង​លោក​ជាទី​ត្រេកអរ​នេះ​ ​កាមគុណ​ទាំងអស់​នោះ​ ​មាន​ច្រើន​សុទ្ធតែ​ជា​របស់​យើង​ ​យើង​នឹង​ឲ្យ​នូវ​ចំណង់​ប្លែក​ដល់​នាង​។​
 [​៤៥៩​]​ ​(​នាង​សុ​ភទ្ទា​ទេវី​…​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូមឲ្យ​ព្រាន​ទាំងឡាយ​ ​ដែល​មាននៅ​ក្នុង​ដែន​របស់​ព្រះអង្គ​ ​មក​ប្រជុំ​គ្នា​ ​ខ្ញុំម្ចាស់​នឹង​ប្រាប់​នូវ​ចំណង់​ប្លែក​របស់ខ្ញុំ​ម្ចាស់​ ​ដល់​ព្រាន​ទាំងឡាយ​នុ៎ះ​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់