​[​៤៦០​]​ ​(​ព្រះរាជា​…​)​ ​ម្នាលនាង​ទេវី​ ​ពួក​ព្រានព្រៃ​ទាំងនេះ​ ​ជា​អ្នកមាន​ថ្វីដៃ​ ​ជា​អ្នក​ក្លៀវក្លា​ ​ស្គាល់​ព្រៃ​ផង​ ​ស្គាល់​ម្រឹគ​ផង​ ​សឹងតែ​ជា​អ្នក​ស៊ូ​លះបង់​នូវ​ជីវិត​ ​ក្នុង​ប្រយោជន៍​របស់​យើង​។​
 [​៤៦១​]​ ​(​នាង​សុ​ភទ្ទា​ទេវី​…​)​ ​ម្នាល​លុទ្ទ​បុត្រ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ទាំងប៉ុន្មាន​នាក់​ ​ដែល​មក​ប្រជុំ​គ្នា​ក្នុង​ទីនេះ​ ​ចូរ​ស្តាប់​ ​(​ពាក្យ​របស់ខ្ញុំ​ចុះ​)​ ​ខ្ញុំ​បាន​យល់​សប្តិ៍​ឃើញ​ដំរីស​ ​មាន​ភ្លុក​ប្រាំមួយ​ ​ខ្ញុំ​ត្រូវការ​ដោយ​ភ្លុក​ដំរីស​នោះ​ ​ជីវិត​ ​(​របស់ខ្ញុំ​)​ ​នឹង​មិន​មាន​ ​ព្រោះ​ការ​មិនបាន​ភ្លុក​នោះ​។​
 [​៤៦២​]​ ​(​ពួក​លុទ្ទ​បុត្រ​…​)​ ​បិតា​ ​និង​ជីតា​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​មិនដែល​ឃើញ​ ​មិនដែល​ឮ​ ​នូវ​ដំរី​មាន​ភ្លុក​ប្រាំមួយ​ ​ដែល​ព្រះរាជ​បុត្រី​បាន​ទ្រង់ព្រះ​សុបិន​ឃើញ​នោះ​ទេ​ ​សូម​ព្រះនាង​ទ្រង់​សវ​និ​យ​ប្រាប់​នូវ​ដំរី​ដ៏​ប្រសើរ​ប្រាកដ​ដូច្នោះ​ ​ដល់​ពួក​ទូលព្រះបង្គំជាខ្ញុំ​ចុះ​។​
 [​៤៦៣​]​ ​បណ្តា​ទិស​ទាំង​ ​១០​ ​នេះ​គឺ​ ​ទិសធំ​ ​៤​ ​ទិសតូច​ ​៤​ ​ទិស​ខាងលើ​ ​១​ ​ទិស​ខាងក្រោម​ ​១​ ​តើ​ព្រះរាជ​បុត្រី​ទ្រង់ព្រះ​សុបិន​ឃើញ​ដំរី​ដ៏​ប្រសើរ​ ​មាន​ភ្លុក​ប្រាំមួយ​ ​ឋិតនៅ​ក្នុង​ទិស​ណា​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់