​បានឃើញ​ស្រះ​បោក្ខរណី​ ​នៅ​ជិត​ដើម​ជ្រៃ​នោះ​ ​ជាទី​គួរ​រីករាយ​ ​មាន​កំពង់ទឹក​ដ៏​ល្អ​ផង​ ​មាន​ទឹក​ដ៏​ច្រើន​ផង​ ​(​មាន​ផ្កា​កុមុទ​ ​ឧត្បល​ ​និង​ឈូក​)​ ​រីក​ស្គុះស្គាយ​ផង​ ​ដេរដាស​ដោយ​ពួក​ភមរជាតិ​ផង​ ​ជាទី​សម្រាប់​ងូត​របស់​ស្តេច​ដំរី​ដ៏​ប្រសើរ​នោះ​។​ ​បានឃើញ​នូវ​ការ​ដើរទៅ​ ​និង​ការ​ឈរ​នៅ​ ​នៃ​ដំរី​ដ៏​ប្រសើរ​ផង​ ​ឃើញ​ផ្លូវ​របស់​ដំរី​ដ៏​ប្រសើ​នោះ​ទៅងូតទឹក​ផង​ ​ព្រានព្រៃ​ជា​អនរិយជន​ ​បាន​ប្រកប​ ​(​កិច្ចការ​ស្រេច​)​ ​ដោយ​ការ​លុះ​ក្នុង​អំណាច​នៃ​ចិត្ត​ ​ក៏បាន​ជីករណ្តៅ​។​
 [​៤៧០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រានព្រៃ​ ​ជា​អ្នកធ្វើ​អំពើអាក្រក់​ ​ជីករណ្តៅ​ហើយ​ ​គ្រប​ដោយ​ផែនក្តារ​ទាំងឡាយ​ ​រួច​បញ្ចូល​ខ្លួន​ ​និង​ធ្នូ​រ​ ​(​ទៅ​ក្នុង​រណ្តៅ​នោះ​)​ ​ហើយ​បាញ់​នូវ​ដំរី​ ​ដែល​ដើរមក​ក្បែរ​ខាង​ ​(​រណ្តៅ​របស់​ខ្លួន​)​ ​ដោយ​ព្រួញ​ដ៏​ថ្លោស​។​ ​ដំរី​ដ៏​ប្រសើរ​ ​ត្រូវ​ព្រានព្រៃ​បាញ់​ហើយ​ ​ក៏​បន្លឺ​នូវ​កោញ្ចនាទ​ដ៏​ពន្លឹក​ ​ពួក​ដំរី​ទាំងអស់​ ​ក៏​បន្លឺ​នូវ​សម្លេង​មាន​សភាព​ដ៏​ពន្លឹក​ ​ដំរី​ទាំងនោះ​ ​ក៏​ធ្វើ​នូវ​ស្មៅ​ ​និង​មែកឈើ​ឲ្យ​ខ្ទេចខ្ទី​ ​ហើយ​ស្ទុះ​ស្ទា​រ​ទៅ​ទាំង​ ​៨​ ​ទិស​ជុំវិញ​។​ ​ដំរី​ដ៏​ប្រសើរ​ ​ក៏​ចាប់​ព្រាន​នោះ​ ​ដោយ​បំណង​ថា​ ​អញ​នឹង​សម្លាប់​ព្រានព្រៃ​នុ៎ះ​ ​ក៏​ឃើញ​នូវ​សំពត់​កាសាវៈ​ ​ដែល​ជា​ទង់ជ័យ​របស់​ពួក​ឥសី​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់