ដំរីដ៏ប្រសើរត្រូវសេចក្តីទុក្ខប៉ះពាល់ហើយ ក៏មានសញ្ញាកើតឡើងថា ធម្មតា បុគ្គលប្រើប្រាស់ទង់ជ័យព្រះអរហន្ត មានសភាពដែលសប្បុរសមិនគួរសម្លាប់។
[៤៧១] (ដំរីឆទ្ទន្ត…) បុគ្គលណា មិនទាន់អស់ទឹកចត់ គឺកិលេស ជាអ្នកប្រាសចាកការទូន្មាននូវឥន្ទ្រិយ និងវចីសច្ចៈ និងស្លៀកដណ្តប់សំពត់កាសាវៈ បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈទេ។ ចំណែកបុគ្គលណា ខ្ជាក់ចោលនូវទឹកចត់ គឺកិលេស តាំងមាំក្នុងសីលទាំងឡាយ ជាអ្នកប្រកបដោយការទូន្មាននូវឥន្ទ្រិយ និងវចីសច្ចៈ បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈ។
[៤៧២] (អភិសម្ពុទ្ធគាថា) ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃបាញ់ហើយដោយសរដ៏ថ្លោស មិនមានចិត្តប្រទូស្ត បាននិយាយនឹងព្រានព្រៃថា នែសម្លាញ់ អ្នកត្រូវការអ្វី តើព្រោះហេតុអ្វី បានជាអ្នកសម្លាប់យើង ម្យ៉ាងទៀត ការប្រកបនេះ របស់បុគ្គលណា។
[៤៧៣] (ព្រានព្រៃ…) បពិត្រដំរីដ៏ចំរើន ព្រះមហេសីរបស់ស្តេចក្នុងដែនកាសីនោះ ឈ្មោះនាងសុភទ្ទា ដែលគេបូជាហើយក្នុងរាជត្រកូល ព្រះនាងបានឃើញអ្នក ហើយប្រាប់ខ្ញុំ ព្រះនាងក៏មានព្រះសវនីយនឹងខ្ញុំថា យើងត្រូវការដោយភ្លុកទាំងឡាយ។