[៤៧៤] (ដំរីឆទ្ទន្ត…) ព្រះរាជបុត្រីនោះ ដឹងថា គូនៃភ្លុកទាំងឡាយរបស់បិតា និងជីតាទាំងឡាយរបស់យើង មានច្រើនណាស់ តែនាងជាស្រីក្រោធ ត្រូវការសម្លាប់ ជាស្រីល្ងង់ បានចងពៀរ (នឹងយើង)។ នែព្រានព្រៃ អ្នកចូរក្រោកឡើង ចាប់នូវរណារ ហើយអារនូវភ្លុកទាំងគូនេះចុះ ទាន់ខ្ញុំមិនទាន់ស្លាប់ អ្នកឯងគប្បីទូលព្រះរាជបុត្រី ដែលមានសេចក្តីក្រោធនោះថា ដំរីដ៏ប្រសើរ ទូលព្រះបង្គំជាខ្ញុំបានសម្លាប់ហើយ សូមព្រះនាងទទួលយក នេះជាភ្លុករបស់ដំរីនោះ។
[៤៧៥] ព្រានព្រៃនោះ ក្រោកឈរឡើង ហើយចាប់រណារ អារនូវភ្លុកនៃដំរីដ៏ប្រសើរ ហើយក៏យកនូវភ្លុកដ៏ល្អស្អាត មិនមានភ្លុកឯទៀតប្រៀបផ្ទឹមបានលើផែនដី រួចដើរចៀសចេញទៅអំពីទីនោះយ៉ាងឆាប់។
[៤៧៦] (អភិសម្ពុទ្ធគាថា) ពួកដំរី ត្រូវភ័យ (អំពីសេចក្តីស្លាប់) បៀតបៀនហើយ ដល់នូវសេចក្តីទុក្ខព្រួយ ព្រោះគេសម្លាប់នូវដំរីដ៏ប្រសើរ បានស្ទុះទៅគ្រប់ទិសទាំង ៨ លុះមិនឃើញបុរសជាសត្រូវនឹងដំរី ក៏ត្រឡប់មកកាន់ទីរបស់ស្តេចដំរីដ៏ប្រសើរវិញ។
[៤៧៧] ដំរីដ៏ប្រសើរទាំងនោះ កន្ទក់កន្ទេញ រោទ៍ក្នុងទីនោះ ហើយរោយរាយនូវអាចម៍ដី លើក្បាលរបស់ខ្លួន