[៤៩៣] (សុចីរតព្រាហ្មណ៍…) ម្នាលអ្នកដ៏ចំរើន បញ្ហាធម៌ក៏អស្ចារ្យម្ល៉េះ សម្ភវកុមារនេះ យើងមិនពេញចិត្តទេ ព្រោះជន ៣ នាក់ ឪពុក និងកូនទាំងនោះ មិនដឹងច្បាស់ដោយប្រាជ្ញាទៅហើយ។ អ្នកទាំងឡាយដែលខ្ញុំសួរហើយ មិនអាចប្រាប់នូវអត្ថ និងធម៌បាន ចំណង់បើកូនក្មេង ដែលខ្ញុំសួរអត្ថ និងធម៌ហើយ គប្បីដឹងដូចម្តេចកើត។
[៤៩៤] (សញ្ជយកុមារ…) បពិត្រសុចីរតព្រាហ្មណ៍ លោកកុំសំគាល់សម្ភវកុមារនោះថា នៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ ព្រះចន្រ្ទ ប្រាសចាកមន្ទិល កាលដើរទៅតាមអាកាសធាតុ រុងរឿងកន្លងនូវពួកផ្កាយទាំងអស់ក្នុងលោក ដោយពន្លឺយ៉ាងណាមិញ បពិត្រសុចីរតព្រាហ្មណ៍ សម្ភវកុមារ ពិតជានៅក្មេងមែន (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ បណ្តាខែខាងគិម្ហរដូវទាំងឡាយ ខែចែត្ររុងរឿងដោយផ្កាឈើទាំងឡាយ ជាងខែទាំងឡាយដទៃឯទៀត យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ