​[​៥៦​]​ ​(​តាបស​ជា​សំឡាញ់​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​បុគ្គល​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​បុគ្គល​នោះ​ ​ចូរ​បរិភោគ​នូវ​ស្រុកសួយ​ដ៏​ស្តុកស្តម្ភ​ ​ដែល​កុះករ​ដោយ​វត្ថុ​​(​១​)​ ​៤​ ​យ៉ាង​ ​ហាក់ដូច​ស្តេច​វាសវៈ​ប្រទាន​ឲ្យ​ ​ចូរ​ដល់​នូវ​មរណៈ​ ​ទាំង​មិនទាន់​បា​នបា្រស​ចាក​រាគៈ​ចុះ​។​
 [​៥៧​]​ ​(​តាបស​ជា​ខ្ញុំប្រុស​ ​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​បុគ្គល​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​បុគ្គល​នោះ​ ​ចូរ​បាន​ជាធំ​ក្នុង​ស្រុក​ ​ចូរ​រីករាយ​ដោយ​ការ​រាំ​ ​និង​ច្រៀង​ទាំងឡាយ​ក្នុង​កណ្តាល​នៃ​សំឡាញ់​ ​កុំ​ឲ្យបាន​នូវ​សេចក្តី​វិនាស​តិចតួច​អំពី​សេ្តច​ឡើយ​។​
 [​៥៨​]​ ​(​នាង​កា​ញ្ចន​ទេវី​ ​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ស្រី​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​សូមឲ្យ​ស្តេច​ឯករាជ​ដែល​ទ្រង់​ឈ្នះ​នូវ​ផែនដី​ ​លើក​ដំកើង​ ​(​ស្រី​នោះ​)​ ​ឲ្យ​ប្រសើរ​លើស​ជាង​ស្រី​ទាំង​មួយ​ពាន់​ ​សូមឲ្យ​ ​(​ស្រី​នោះ​)​ ​បាន​ជា​ស្រីប្រសើរ​លើស​ជាង​ស្រី​ទាំងឡាយ​ចុះ​។​
 ​[​៥៩​]​ ​(​នាង​ទាសី​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ទាសី​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​ក៏​បណ្តា​ទាសី​ទាំងឡាយ​ ​ទាសី​នោះ​ ​ចូរ​កុំ​ញាប់ញ័រ​ ​(​ក្នុង​កណ្តាល​)​ ​នៃ​ម្ចាស់​ទាំងឡាយ​ដែល​ជួបជុំគ្នា​ទាំងអស់​ ​ចូរ​បរិភោគ​នូវ​វត្ថុ​មាន​រស​ឆ្ងាញ់​ ​(​ទាសី​នោះ​)​ ​ចូរ​ប្រព្រឹត្ត​និយាយ​កុហក​ ​ព្រោះហេតុតែ​លាភ​ចុះ​។​
​(​១​)​ ​វត្ថុ​ ​៤យ៉ាងគឺ​ ​មនុស្ស​ ​១​ ​ស្រូវ​ ​១​ ​ឧស​ ​១​ ​ទឹក​ ​១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩ | បន្ទាប់