​ទឹកជ្រៅ​ ​មាន​ត្រឹមណា​ ​ទូលព្រះបង្គំជាខ្ញុំ​មិន​ធ្លាក់​ដល់​ត្រឹមណោះ​ទេ​ ​មិន​មាន​សេចក្តី​ត្រេកអរ​ ​មិន​មាន​ទីពឹង​ ​ដេក​ក្នុង​ជ្រោះ​នោះ​អស់​ ​១០​ ​រាត្រី​គត់​។​ ​គ្រានោះ​ ​ស្វា​មាន​កន្ទុយ​ ​ដូចជា​កន្ទុយគោ​ ​ត្រាច់​ទៅតាម​ជ្រោះ​ភ្នំ​ ​មកដល់​ទីនោះ​ ​លោត​ពី​មែក​មួយ​ ​ទៅកាន់​មែក​មួយ​ ​បាន​ស៊ី​នូវ​ផ្លែឈើ​ ​ស្វា​នោះ​បានឃើញ​នូវ​ទូលព្រះបង្គំជាខ្ញុំ​ ​ដែល​ស្គម​ស្លេកស្លាំង​ ​ក៏​ធ្វើ​នូវ​សេចក្តី​ករុណា​ចំពោះ​ទូលព្រះបង្គំជាខ្ញុំ​។​ ​សួរ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នកឯង​នេះ​ជា​អ្វី​ ​ត្រូវ​ទុក្ខ​គ្រប​សង្កត់​ក្នុង​ទីនេះ​យ៉ាងនេះ​ ​អ្នកជា​មនុស្ស​ ​ឬមិន​មែន​មនុស្ស​ ​ចូរ​ប្រាប់​ខ្លួន​ដល់​យើង​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ក៏​ប្រណម្យ​អញ្ជលី​ចំពោះ​ស្វា​នោះ​ ​ហើយ​ពោល​នូវ​ពាក្យ​នេះ​ថា​ ​ខ្ញុំ​ជា​មនុស្ស​ដល់​នូវ​អំណាច​នៃ​ ​(​សេចក្តី​វិនាស​)​ ​ខ្ញុំ​ទៅ​អំពី​ទីនេះ​មិនបានទេ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​ជំរាប​អ្នក​ ​សូម​សេចក្តី​ចំរើន​មានដល់​អ្នក​ ​សូមអ្នក​ជាទី​ពឹង​របស់ខ្ញុំ​។​ ​ស្វា​ដ៏​ប្រសើរ​ ​ត្រាច់​ទៅលើ​ភ្នំ​ ​ក៏​យក​នូវ​ថ្ម​ដ៏​ធ្ងន់​ ​ចងខ្សែ​នឹង​ថ្ម​ ​ហើយ​ពោល​នូវ​ពាក្យ​នេះ​ថា​ ​អ្នក​ចូរ​មក​ ​ចូរ​ឡើងជិះ​ខ្នង​ខ្ញុំ​ ​ហើយ​តោងក​ខ្ញុំ​ដោយដៃ​ទាំងពីរ​ ​ខ្ញុំ​នឹង​ស្រង់​អ្នក​ចាក​ជ្រោះ​ភ្នំ​ដោយ​កម្លាំង​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​បានឮ​ពាក្យ​ស្តេច​ស្វា​ដ៏​មាន​សិរី​នោះ​ ​ក៏​ឡើងជិះ​ខ្នង​នៃ​ស្វា​ជា​អ្នកប្រាជ្ញ​ ​ហើយ​តោងក​ ​ដោយដៃ​ទាំងពីរ​។​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់