​ស្វា​នោះ​ ​មាន​តេជះ​ ​មាន​កម្លាំង​ ​នឿយហត់​ ​ដោយ​សេចក្តី​លំបាក​ ​បាន​ស្រង់​ទូលព្រះបង្គំជាខ្ញុំ​ចាក​ជ្រោះ​ភ្នំ​ដោយ​រហ័ស​។​ ​ស្វា​ជា​សប្បុរស​ដ៏​ប្រសើរ​ ​លុះ​ស្រង់​ទូលព្រះបង្គំជាខ្ញុំ​រួចហើយ​ ​ក៏​ពោល​នូវ​ពាក្យ​នេះ​ថា​ ​នែ​សំឡាញ់​ ​អ្នក​ចូរ​រក្សា​នូវ​ខ្ញុំ​ផង​ ​ខ្ញុំ​នឹង​សម្រាក​មួយរំពេច​។​ ​បើ​ពួក​សត្វ​រាជសីហ៍​ក្តី​ ​ពួក​ខ្លាធំ​ក្តី​ ​ពួក​ខ្លា​ដម្បង​ក្តី​ ​ពួក​ខ្លាឃ្មុំ​ក្តី​ ​ពួក​ឆ្កែព្រៃ​ក្តី​ ​ពួក​ខ្លារខិន​ក្តី​ ​ពួក​សត្វ​កាច​ទាំងនោះ​ ​មក​បៀតបៀន​ខ្ញុំ​ដែល​ធ្វេសប្រហែស​ហើយ​ ​បើ​អ្នក​ឃើញ​នូវ​សត្វ​សាហាវ​ទាំងនោះ​ ​ចូរ​រារាំង​ផង​។​ ​ស្វា​នោះ​ ​ត្រូវ​ទូលព្រះបង្គំជាខ្ញុំ​ការពារ​យ៉ាងនេះ​ ​ហើយក៏​ដេកលក់មួយស្របក់​ទៅ​ ​គ្រានោះ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​បាន​ទិដ្ឋិ​ដ៏​លាមក​ដោយ​មិន​ត្រូវ​ទំនង​ថា​ ​ស្វា​នេះ​ ​ជា​អាហារ​របស់​ពួក​មនុស្ស​ ​ដូច​ពួក​ម្រឹគ​ដទៃ​ក្នុង​ព្រៃ​ដែរ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ឃ្លាន​ហើយ​ ​គប្បី​សម្លាប់​នូវ​ស្វា​នេះ​ស៊ី​។​ ​អញ​ស៊ី​ហើយ​ ​នឹង​យក​សាច់​ជា​ស្បៀង​ដើរទៅ​ ​នឹង​ឆ្លងផ្លូវ​ឆ្ងាយ​ ​ស្បៀង​អញ​ក៏​មានស្រាប់​។​ ​លំដាប់នោះ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ចាប់​យក​ដុំ​ថ្ម​គប់​ក្បាល​ ​(​ស្វា​នោះ​)​ ​កាល​ទូលព្រះបង្គំជាខ្ញុំ​ ​លំបាក​ដោយ​បាយ​ ​ការប្រហារ​ ​ក៏​មាន​កំឡាំង​ថយ​។​ ​ឯ​ស្វា​នោះ​ ​ក៏​ស្ទុះ​ក្រោក​ឡើង​ដោយ​រហ័ស​ ​ប្រឡាក់​ដោយ​ឈាម​ ​មាន​ភ្នែក​ពេញដោយ​ទឹកភ្នែក​ ​យំ​សម្លឹង​មើល​ទូលព្រះបង្គំជាខ្ញុំ​។​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់