​ទូលព្រះបង្គំជាខ្ញុំ​នោះ​ ​ជា​បុគ្គល​ដែល​ស្វា​នោះ​ផ្តាសា​ហើយ​ ​ត្រូវ​សេចក្តី​ក្តៅក្រហាយ​បៀតបៀន​ ​មានខ្លួន​ក្តៅ​អន្ទះអន្ទែង​ ​បាន​ចូល​ទៅ​រកទទួលទាន​ទឹក​។​ ​អន្លង់​ទឹក​ទាំងអស់​ ​ក៏​ក្តៅ​សព្វ​ ​ហាក់ដូចជា​ភ្លើង​ឆេះ​ ​ជា​អន្លង់​ហាក់ដូចជា​ប្រឡាក់ឈាម​ ​ហាក់ដូចជា​ខ្ទុះ​ ​និង​ឈាម​ប្រាកដ​ដល់​ខ្ញុំ​។​ ​ដំណក់ទឹក​មាន​ចំនួន​ប៉ុន្មាន​ ​ស្រក់​លើ​កាយ​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​បូស​មាន​ចំនួន​ប៉ុណ្ណោះ​ ​ប្រាកដ​ស្មើដោយ​ផ្លែ​ព្នៅ​មួយ​ចំហៀង​ ​ក៏​កើតឡើង​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ទៅ​ក្នុង​ស្រុក​ ​និង​និគម​ទាំងឡាយ​ ​តាម​ផ្លូ​វណាៗ​ ​បូស​ទាំងឡាយ​ក៏​បែកធ្លាយ​ ​ខ្ទុះ​ ​និង​ឈាម​ដ៏​ស្អុយ​ហូរចេញ​ ​(​ពី​សរីរៈ​)​ ​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​(​តាម​ផ្លូ​វនោះៗ​)​។​ ​ពួក​ស្ត្រី​ ​និង​បុរស​ ​មាន​ដំបង​ក្នុង​ដៃ​ ​ដែល​ត្រូវ​ក្លិនស្អុយ​គ្រប​សង្កត់​ហើយ​ ​ឃាត់​ទូលព្រះបង្គំជាខ្ញុំ​ថា​ ​អ្នកឯង​កុំ​ចូល​មក​ខាងអាយ​ឡើយ​។​ ​សេចក្តី​ទុក្ខ​លំបាក​នេះ​ ​ប្រាកដ​ដូច្នេះ​ ​មានដល់​ទូលព្រះបង្គំជាខ្ញុំ​ ​អស់​ ​៧​ ​ឆ្នាំ​ ​ហើយ​ដល់​មក​ឥឡូវនេះ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​នៅតែ​ទទួលរង​កម្ម​ជា​របស់​ខ្លួន​ ​ដែល​ខ្លួន​ធ្វើ​អាក្រក់​ហើយ​ក្នុង​កាលមុន​។​ ​ព្រោះហេតុនោះ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​សូម​ក្រាបបង្គំទូល​ចំពោះ​ព្រះអង្គ​ ​សូម​សេចក្តី​ចំរើន​មានដល់​ព្រះអង្គ​ ​ពួក​អ្នក​ដែល​មក​ជួបជុំគ្នា​ក្នុង​ទីនេះ​ ​សូមកុំ​ប្រទូស្ត​ពួក​មិត្ត​ឡើយ​ ​ព្រោះថា​ ​បុគ្គល​ប្រទូស្ត​មិត្ត​ ​ជា​មនុស្ស​អាក្រក់​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់