ព្រះអង្គព្រះរាជទានដល់អារក្សទឹកនូវព្រះមាតា ដែលមានព្រះគុណប្រាកដដូច្នោះ ជាអ្នកឲ្យនូវជីវិត ជាអ្នកឲ្យព្រះអង្គកើតអំពីឱរា ជាអ្នកទ្រទ្រង់នូវគភ៌នោះ តើព្រោះទោសដូចម្តេច។
[៥០៤] (ព្រះរាជា…) ព្រះមាតាខ្ញុំ ទ្រទ្រង់គ្រឿងអលង្ការដែលមិនគួរតាក់តែងដូចស្ត្រីក្មេង សើចក្អាកក្អាយហួសវេលា (ជាមួយ) នឹងនាយឆ្មាំទ្វារ និងពពួកពលសេនា មិនតែប៉ុណ្ណោះ ថែមទាំងបញ្ជូននូវទូតទាំងឡាយដល់ពួកបដិរាជ (ព្រះរាជានៅក្រោមអំណាច) ដោយខ្លួនឯង ខ្ញុំឲ្យព្រះមាតាដល់អារក្សទឹក ព្រោះទោសនោះឯង។
[៥០៥] (នាងភេរី…) អគ្គមហេសី ជាស្រ្តីប្រសើរជាងពួកស្ត្រី ពោលពាក្យជាទីស្រឡាញ់ដ៏ក្រៃលែង ជាស្ត្រីមានសណ្តាប់ធ្នាប់ មានសីលធម៌ ធ្លាប់ជាប់តាម (ព្រះអង្គ) ដូចជាស្រមោល ជាស្រី្តមិនក្រេវក្រោធ ជាអ្នកមានបុណ្យ ជាបណ្ឌិតឃើញនូវប្រយោជន៍ ព្រះអង្គព្រះរាជទាននាងឧព្វរីដល់អារក្សទឹក តើព្រោះទោសដូចម្តេច។
[៥០៦] (ព្រះរាជា…) នាងនន្ទាទេវីនោះ (បានដឹងច្បាស់) នូវខ្ញុំ ថាជាអ្នកប្រកបដោយសេចក្តីត្រេកអរក្នុងល្បែង ទាំងជាអ្នកលុះអំណាចនៃកិលេស ដែលមិនមានប្រយោជន៍ នាងបានសូមចំពោះខ្ញុំនូវទ្រព្យនៃកូនទាំងឡាយរបស់ខ្លួន ដែលជាទ្រព្យមិនគួរសូម ខ្ញុំនោះកំពុងត្រេកត្រអាល ក៏បានឲ្យទ្រព្យប្រសើរ និងថោកទាបច្រើនយ៉ាង