​លើ​ផែនដី​ ​និង​លើ​អាកាស​ផង​ ​ជា​អ្ន​ក​ឈ្លា​វៃ​ ​ក្នុង​ចំណែក​នក្ខត្តឫក្ស​ ​ព្រះអង្គ​ព្រះរាជទាន​ព្រាហ្មណ៍​បុរោហិត​ ​ដល់​អារក្សទឹក​ ​តើ​ព្រោះ​ទោស​ដូចម្តេច​។​
 [​៥១២​]​ ​(​ព្រះរាជា​…​)​ ​បពិត្រ​នាង​ម្ចាស់​ ​ព្រាហ្មណ៍​បុរោហិត​ ​បើកភ្នែក​សំ​ឡក់​ចំពោះ​ខ្ញុំ​ក្នុង​កណ្តាល​បរិស័ទ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​ឲ្យ​បុរោហិត​អាក្រក់​ ​មាន​ចិញ្ចើម​ក្រញូវ​ ​ដល់​អារក្សទឹក​។​
 [​៥១៣​]​ ​(​នាង​ភេរី​…​)​ ​ព្រះអង្គ​គ្រប់គ្រង​នូវ​ផែនដី​ដ៏​ធំ​ ​មាន​សមុទ្រ​ព័ទ្ធជុំវិញ​ ​ជា​កុណ្ឌល​របស់​សាគរ​ ​ព្រះអង្គ​មាន​អាមាត្យ​ចោមរោម​ ​ជា​ឥស្សរៈ​លើ​ផែនដី​ ​មាន​សមុទ្រ​ទាំង​ ​៤​ ​ជាទីបំផុត​ ​មាន​ដែន​ដ៏​ច្រើន​ ​ជា​អ្នកឈ្នះ​សង្គ្រាម​ ​មាន​ពល​ច្រើន​ ​ជា​ព្រះរាជា​ឯក​លើ​ផែនដី​ ​យស​របស់​ព្រះអង្គ​ក៏​ដល់​នូវ​ភាព​ដ៏​ធំ​ថ្កើង​ ​មាន​ពួក​នារី​មក​អំពី​ជន​បទ​ផ្សេង​ៗ​ ​ជា​ស្ត្រី​ស្នំ​ ​១៦​ ​ពាន់​ ​ពាក់​គ្រឿង​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី​ ​ល្អល្អះ​ដូច​ស្រី​ទេពកញ្ញា​ ​បពិត្រ​ក្សត្រ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ពោល​ចំពោះ​ជីវិត​ដែល​វែង​ ​បរិបូណ៌​ដោយ​អង្គ​ទាំងពួង​ ​សម្រេច​នូវ​សេចក្តី​ប្រាថ្នា​ទាំងពួង​ថា​ ​ជាទីស្រឡាញ់​របស់​សត្វ​ទាំងឡាយ​ ​អ្នក​ដល់​នូវ​សេចក្តី​សុខ​យ៉ាងនេះ​ ​កាលបើ​ដូច្នោះ​ ​ព្រះអង្គ​រក្សាទុក​នូវ​បណ្ឌិត​ ​ត្រឡប់ជា​លះបង់​ព្រះជន្ម​ ​ដែលគេ​លះបង់​បាន​ដោយ​កម្រ​ ​តើ​ដោយដំណើរ​ដូចម្តេច​ ​ឬក៏​ដោយហេតុ​ដូចម្តេច​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់