បណ្ឌរកជាតក ទី៨
[៥១៦] (បណ្ឌរកនាគរាជពោលថា) ភ័យខ្លួនឯង រមែងជាប់តាមនូវបុគ្គលដែលមានវាចាល្ហហាច មានមន្តមិនលាក់ទុក ជាអ្នកមិនសង្រួម មិនចេះពិចារណា ជាអ្នកល្ងង់នោះ ដូចជាគ្រុឌចាប់យកនាគឈ្មោះបណ្ឌរកៈ។ ជនណារីករាយប្រាប់មន្តដែលគួរលាក់ គួររក្សាទុក ព្រោះសេចក្តីវង្វេង ភ័យរមែងជាប់តាមនូវជនដែលមានមន្តបែកធ្លាយនោះដោយឆាប់ ដូចជាគ្រុឌចាប់យកនាគឈ្មោះបណ្ឌរកៈ។
មិត្តគ្រាន់តែបណ្តោយតាម គេមិនគួរឲ្យដឹងនូវហេតុជាទម្ងន់ដែលគួរលាក់ ទាំងមិត្តល្អ ជាអ្នកមិនយល់ការ ឬយល់ការដែរ តែជាអ្នកមិនប្រព្រឹត្តប្រយោជន៍ (ក៏គេមិនគួរឲ្យដឹងដែរ)។
អញដល់នូវសេចក្តីទុកចិត្តអចេល អចេលនេះ ជាសមណៈ គេរាប់អានហើយ មានចិត្តចំរើនហើយ អញក៏ប្រាប់ បើកនូវអាថ៌កំបាំងដល់អចេលនោះ បានជាអញមានប្រយោជន៍កន្លងហួស ហើយទួញយំកំព្រាម្នាក់ឯង។ បពិត្រគ្រុឌដ៏ប្រសើរ ព្រោះខ្ញុំមិនអាចនឹងសង្រួមវាចាដ៏ប្រសើរកំបាំងនេះ ដល់អចេលនោះ