​ឈ្មោះថា​សមណៈ​ ​ប្រព្រឹត្ត​លះបង់​នូវ​សេចក្តី​រាប់អាន​ ​(​តណ្ហា​)​ ​សមណៈ​នោះ​ ​ធ្វើ​ដូចម្តេច​ ​ទើប​ទៅកាន់​ឋានសួគ៌​។​
 [​៥២៣​]​ ​(​សុបណ្ណរាជ​…​)​ ​បុគ្គល​ប្រកបដោយ​ហិរិ​ ​ដោយ​ខន្តិ​ ​គឺ​សេចក្តី​អត់ធន់​ ​ដោយ​ការ​ទូន្មាន​ ​(​នូវ​ឥន្ទ្រិយ​)​ ​ជា​អ្នក​មិន​ខឹង​ ​លះបង់​នូវ​ពាក្យ​ញុះញង់​ ​ទើប​ឈ្មោះថា​សមណៈ​ ​ប្រព្រឹត្ត​លះបង់​នូវ​សេចក្តី​រាប់អាន​ ​ឯ​សមណៈ​នោះ​ ​ធ្វើ​យ៉ាងនេះ​ឯង​ ​ទើប​ចូល​ទៅកាន់​ឋានសួគ៌​បាន​។​
 ​[​៥២៤​]​ ​(​បណ្ឌ​រកៈ​…​)​ ​មាតា​ឃើញ​កូនខ្ចី​ដែល​កើតអំពី​ខ្លួន​ ​ហើយ​បបោសអង្អែល​សព្វ​សព៌ាង្គកាយ​ ​យ៉ាងណាមិញ​ ​បពិត្រ​លោក​ជាធំ​ជាង​បក្សី​ ​លោក​ជា​អ្នក​អនុគ្រោះ​ ​ប្រាកដ​ដល់​ខ្ញុំ​ដូចជា​មាតា​ ​(​អនុគ្រោះ​)​ ​នូវ​បុត្រ​យ៉ាងនោះ​។​ ​
 [​៥២៥​]​ ​(​សុបណ្ណរាជ​…​)​ ​នែអ្នក​មាន​អណ្ឌា​ត​ពីរ​ ​អ្នក​ចូរ​រួច​អំពី​ការ​សម្លាប់​ក្នុងថ្ងៃនេះ​ចុះ​ ​ព្រោះថា​ ​បុត្ត​មាន​ ​៣​ ​គឺ​ ​សិស្ស​ ​១​ ​កូន​គេ​ឲ្យ​ ​១​ ​កូន​កើតអំពី​ខ្លួន​ ​១​ ​បុត្ត​ក្រៅពី​នេះ​មិន​មាន​ឡើយ​ ​អ្នក​ចូរ​ត្រេកអរ​ចុះ​ ​អ្នក​ទុកជា​បុត្ត​ណាមួយ​របស់ខ្ញុំ​ហើយ​។​
 [​៥២៦​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ស្តេច​គ្រុឌ​មានកំណើត​ពីរ​ ​(​លុះ​ពោល​ពាក្យ​)​ ​យ៉ាងនេះ​ហើយ​ ​ក៏​ឋិតនៅ​លើ​ផែនដី​ ​លែង​សត្វ​មាន​អណ្តាត​ពីរ​ ​ដោយ​ពាក្យ​ថា​ ​អ្នក​រួច​ក្នុងថ្ងៃនេះ​ ​កន្លង​នូវ​ភ័យ​ទាំងពួង​ហើយ​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់